អគ្គលេខាធិការអាស៊ាន៖ RCEP នឹងបង្កើតកម្លាំងចលករសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២ ខែវិច្ឆកា លោកអគ្គលេខាធិការអាស៊ាន Dato Lim Jock Hoi បានសង្កត់ធ្ងន់ថា៖ “ដំណើរការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័សដោយប្រទេសហត្ថលេខី បានបង្ហាញយ៉ាងស្មោះត្រង់នូវការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយយុត្តិធម៌ និងបើកចំហ ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់និងលើពិភពលោកផងដែរ។ 
អគ្គលេខាធិការអាស៊ាន៖ RCEP នឹងបង្កើតកម្លាំងចលករសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩ - ảnh 1កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២០។ 

អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានស្វាគមន៍ចំពោះការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័សលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយបានអះអាងថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះនឹងបង្កើតកម្លាំងចលករយ៉ាងធំធេងសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩។

គិតត្រឹមថ្ងៃទី ២ ខែវិច្ឆិកា លេខាធិការដ្ឋានអាស៊ានបានទទួលលិខិតុបករណ៍ផ្តល់សច្ចាប័ន/ទទួលយក (IOR/A) ពីប្រទេសសមាជិកចំនួន ៦(ប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ និងវៀតណាម) និងប្រទេសដែលបានចុះហត្ថលេខីចំនួន៤ រួមមាន អូស្ត្រាលី ចិន ជប៉ុន និងនូវែលសេឡង់។ តាមបទបញ្ញត្តិ កិច្ចព្រមព្រៀងនឹងចូលជាធរមានបន្ទាប់ពីរយៈពេល៦០ថ្ងៃចាប់តាំងពីពេលសម្រេចបានចំនួន IOR/A អប្បបរមា ពោលថាត្រូវបានផ្តល់សច្ចាប័នដោយប្រទេសអាស៊ានចំនួន ៦ និងប្រទេសក្រៅអាស៊ានយ៉ាងហោចណាស់ចំនួន៣ដែរ។ ទាំងអស់នេះមានន័យថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២ ខែវិច្ឆកា លោកអគ្គលេខាធិការអាស៊ាន Dato Lim Jock Hoi បានសង្កត់ធ្ងន់ថា៖ “ដំណើរការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័សដោយប្រទេសហត្ថលេខី បានបង្ហាញយ៉ាងស្មោះត្រង់នូវការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយយុត្តិធម៌ និងបើកចំហ ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់និងលើពិភពលោកផងដែរ។ ការអនុវត្ត RCEP ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ២០២២ នឹងបង្កើតកម្លាំងចលករយ៉ាងខ្លាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ