អគ្គលេខាធិការអ.ស.បវាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម

(VOVworld) - នាថ្ងៃទី៥វិច្ឆិកា ថ្លែងមតិនៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រីNguyen Phuong Nga
ទៅជូនលិខិតប្រគល់ភារកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អគ្គ
លេខាធិការអ.ស.បលោក​ Ban Ki-moon បានសំដែងក្ដីសម្បាយរីករាយចំពោះការ
អភិវឌ្ឍន៍កាន់តែស៊ីជំរៅនៃទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិង
អ.ស.ប ដែលក្នុងនោះមានការលាតត្រដាងអនុវត្តការផ្ដើមគំនិតស្ដីពីអ.ស.ប១នៅ
វៀតណាម។លោក Ban Ki-moon បានថ្លែងអំណរគុណដល់ការគាំទ្ររបស់វៀត
ណាមចំពោះសកម្មភាពរបស់អ.ស.ប តាមរយៈការរួមវិភាគទានយ៉ាងសកម្មក្នុង
ដំណើរការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ កសាងបណ្ដាគោលដៅ
អភិវឌ្ឍន៍យ៉ាងចីរភាពក្រោយពីឆ្នាំ២០១៤ និងការចូលរួមកម្លាំងរក្សាសន្តិភាពរបស់
អ.ស.បផងដែរ។

អគ្គលេខាធិការអ.ស.បវាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម - ảnh 1
(រូបថត៖TTXVN)


រីឯខ្លួនវិញ លោកស្រី Nguyen Phuong Nga បានអះអាងថា វៀតណាមគោរពនិងដឹង
គុណចំពោះការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់អ.ស.បចំពោះវៀតណាម
ក្នុងបណ្ដាវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងសន្យាថា វៀតណាមនឹងបន្តរួម
វិភាគទានយ៉ាងសកម្មក្នុងការកសាងយុទ្ធសាស្ត្រ កម្មវិធីធ្វើសកម្មភាពរបស់អ.ស.ប
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ