អគ្គលេខាធិការអ.ស.បអំពាវនាវសន្ទនាដោះស្រាយវិបត្តិនៅថៃ

អគ្គលេខាធិការអ.ស.បអំពាវនាវសន្ទនាដោះស្រាយវិបត្តិនៅថៃ - ảnh 1
បណ្ដាបាតុករដង្ហែក្បួននៅរដ្ឋធានីបាងកក (AFP)

        Vovworld-សម្ដែងការព្រួយបារម្មណ៍អំពីវិបត្តិនយោបាយនាបច្ចុប្បន្ននៅថៃ
អគ្គលេខា​ធិការអ.ស.បលោក Ban Ki Moon នាថ្ងៃទី២៦កុម្ភៈបានអំពាវនាវឲ្យភាគី​នា
នា​នៅ​​ប្រទេស​នេះចូលរួមការសន្ទនាយ៉ាងឆាប់កាលណាល្អកាលនោះ។ ក្នុងសេចក្តី
ប្រកាសមួយ​តាមរយៈអ្នក​នាំពាក្យ លោក Ban Ki Moon បាន​ថ្កោលទោសស្ថានភាព
អំពើរហឹង្សា​ឡើង​ជណ្ដើរក្នុង​ប៉ុន្មាន​ថ្ងៃកន្លងមកនៅដំបន់ជាច្រើននៅប្រទេសថៃ។
សេចក្តី​ប្រកាសបានលើកច្បាស់ថា អគ្គលេខាធិការអ.ស.ប​លោក Ban Ki Moon
អំពាវនាវ​បណ្ដាភាគីចូលរួមការ​ចរចារ​លើ​គ្រប់ជ្រុងជ្រោយ​និង​មាន​អត្ថន័យ ឆ្ពោះ​ទៅ​បញ្ឈប់វិបត្តិនិងជំរុញកំណែទម្រង់។ លោក Ban Ki Moon បានសម្ដែងការ​ត្រៀម​​ខ្លួន
ជាស្រេច​ជួយ​ឧបត្ថម្ភ​​ដោយ​របៀបសមស្រប​ដើម្បី​ភាគីទាក់ទិននានាក៏ដូចជា​ប្រជាជនថៃទាំងមូលឆ្លងផុតពីវិបត្តិនេះ។

         នាថ្ងៃដដែលដំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិង
កិច្ចការបរទេសសហភាពអ៊ឺរុប (EU) លោកស្រី Catherine Ashton បានសម្ដែងការ​
ព្រួយ​បារម្មណ៍យ៉ាងជ្រាលជ្រៅអំពីបំរែបំរួលអំពើរហឹង្សានយោបាយជាពេល
កន្លង​មកនៅថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ