អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យចាប់ផ្ដើមកិច្ចចរចារសន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ថីនឡើងវិញ
|
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (រូបថត៖AFP/TTXVN) |
(VOVworld) - អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប)លោក Ban Ki-moon
នាថ្ងៃទី១៣ តុលា បានព្រមានរាល់ “អំពើបង្ករឿងហេតុ”នៅទីកន្លែងពិសិដ្ឋជ័ររូសា
ឡឹម ព្រមទាំងបរិហាររាល់សកម្មភាពកសាងទីប្រជុំជនរបស់អ៊ីស្រាអែល ហើយអំពា
វនាវឲ្យចាប់ផ្ដើមកិច្ចចរចារជាមួយជនប៉ាឡេស្ថីនឡើងវិញ។លោក Ban Ki-moon បាន
នាំចេញបទថ្លែងមតិពោលខាងលើនៅក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំប៉ាឡេស្ថីន
និងអ៊ីស្រាអែល បន្ទាប់ពីបណ្ដាការប៉ះទង្គីចគ្នារវាងប៉ូលីសអ៊ីស្រាអែលជាមួយជន
ប៉ាឡេស្ថីនប្រព្តឹត្តិទៅនៅជ័ររូសាឡឹម។
នៅជំនួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្រាអែលលោកReuven Rivlin នាថ្ងៃដ៏ដែល
លោក Ban Ki-moon បានអះអាងជាថ្មីម្ដងទៀតថា កិច្ចព្រមព្រៀងសន្តិភាព១រវាង
ប្រទេសទាំង២ កឺជាដំណោះស្រាយតែមួយគត់ដែលធានាសិទ្ធិមនុស្សរបស់ជន
ប៉ាឡេស្ថីន ក៏ដូចជាសន្តិសុខរបស់អ៊ីស្រាអែលផងដែរ។
ក្នុងបំរ៉ែបំរួលទាក់ទិន១ នាថ្ងៃទី១៣ តុលា សភាជាន់ទាបអង់គ្លេស បានអនុម័តលើ
សំណើរសុំទទួលស្គាល់រដ្ឋប៉ាឡេស្ថីន៕