អគ្គលេខាបក្ស Nguyen Phu Trong ជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្សរដ្ឋ
|
អគ្គលេខាបក្ស Nguyen Phu TRong |
(VOVworld)- រួមជាមួយបរិយាកាសប្រជាជនទូទាំងប្រទេសអំណរសាទរនិទាឃ
រដូវមកដល់ និងអំណរសាទរបក្សកុម្មុយនិស្តវៀតណាមរំលឹកខួប លើកទី៨៦នៃ
ទិវាបង្កើត នាថ្ងៃទី៣កុម្ភៈ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong អញ្ជើញជូនពរបុណ្យតេតចំពោះបណ្តាអ្នក បដិវត្សជើងចាស់ ថ្នាក់ដឹក
នាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាម ថ្នាក់ដឹកនាំស្ថាប័ន
មជ្ឈឹម។ លោកអគ្គលេខាបក្សបានអះអាងថា ឆ្នាំ២០១៦ ជាឆ្នាំដំបូងសម្រាប់
អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើក ទី១២របស់បក្ស និងផែនការ
អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ២០១៦- ២០២១ និងជាឆ្នាំរៀបចំការបោះ ឆ្នោតរដ្ឋសភានីតិកាលទី១៤ បោះឆ្នោតក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អា
ណត្តិ ២០១៦-២០២១។ បក្សទាំងមូល ប្រជា ជនវៀតណាមទាំងមូលត្រូវមានការ ប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចប្រកបដោយ ជោគជ័យភារកិច្ចឆ្នាំ២០១៦។ លោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ខំប្រឹងប្រែងសម្រេចដោយកម្រិតខ្ពស់បំផុតនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រមូលផ្តុំដោះស្រាយរាល់ការ លំបាកសម្រាប់ សកម្មភាពផលិតកម្មអាជីវកម្ម។ បន្តអភិវឌ្ឍន៍លើវិស័យវប្ប ជម៌ អប់រំ វិទ្យាសាស្ត្រ
បច្ចេកវិទ្យា ការពារបរិស្ថាន ធានាសន្តិសុខសង្គម ធា នាសន្តិសុខនយោបាយ សុវត្ថភាពសង្គមនិងបរិយាកាសសន្តិភាពសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិ”។
លោកអគ្គលេខាបក្ស ក៏បានអំពាវនាវឲ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបង្កើនសាមគ្គីភាព ខំប្រឹងប្រែងឆ្លងផុតរាល់ការលំបាកសាក ល្បងដោយប្រែក្លាយឱកាសទៅជាសកម្មភាពជាក់ស្តែង កសាងប្រទេសជាតិសម្បូ
រុងរឿងសុភមង្គល៕