អគ្គលេខាបក្ស Nguyen Phu Trong ជួបជាមួយកម្មាភិបាលជាន់ខ្ពស់ ចូលនិវត្សរបស់បក្ស រដ្ឋ

អគ្គលេខាបក្ស Nguyen Phu Trong ជួបជាមួយកម្មាភិបាលជាន់ខ្ពស់ ចូលនិវត្សរបស់បក្ស រដ្ឋ - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong
(baodientu.chinhphu.vn)


(VOV)នាព្រឹកថ្ងៃទី ៨កុម្ភៈ នៅទីភ្នាក់ងាមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម បាន ប្រព្រឹត្តទៅសន្និសីទ ជួបមុខកម្មាភិបាលជាន់ខ្ពស់របស់បក្ស និងរដ្ឋ បានចូល  និវត្ស។ អគ្គលេខាបក្ស Nguyen Phu Trong អចិន្រៃ្តគណៈលេខាដ្ឋាន  Lê Hồng Anh និងប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម Dinh The Huynh ធ្វើជាសហអធិបតីសន្និសីទ។ ថ្លែងមតិក្នុងពិធីជួប អគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងមនោសញ្ជេតនា និងការគោរពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនចំពោះជំនាន់មុនៗ និងសម្តែងគុណធម៌ ផឹកទឹកនឹកដល់ប្រភព ដើមរបស់ប្រទេសជាតិ។ អគ្គលេខា Nguyen Phu Trong ជឿជាក់ថា ៖ ថ្នាក់ ដឹកនាំជាន់ខ្ពស់ដែលបានចូលនិវត្ស ច្បាស់ជាផ្អែកដ៏រឹងមំារបស់បក្ស។ នៅក្នុង សន្និសីទ សមាជិកទាំងអស់បានស្តាប់ អចិន្រៃ្តគណៈលេខាដ្ឋាន  Lê Hồng Anh ជូនដំណឹង អំពីការងារដឹកនាំ របស់បក្ស និងរដ្ឋក្នុងឆ្នាំ ២០១១  សមាជិក មជ្ឈឹមបក្ស និងជារដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ Bùi Quang Vinh ជូន ដំណឹងអំពី ស្ថានភាពសេដ្ឋកិច្ច សង្គមឆ្នាំ២០១១ សមាជិកមជ្ឈឹមបក្ស និងជា អនុរដ្ឋមន្រ្តីក្រសួងការបរទេស Ho Xuan Son ជូនដំណឹងអំពី សកម្មភាពកិច្ច ការបរទេសរបស់បក្ស និងរដ្ឋ ឆ្នំា២០១១ និង អនុរដ្ឋមន្រ្តីក្រសួងនគបាល ឧត្តមសេនីយទោ Tran viet Tan ជូនដំណឹង អំពីស្ថានភាពសន្តិសុខ សណ្តាប់ ធ្នាប់មួយចំនួននាពេលជិតៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ