អគ្គលេខាបក្ស Nguyen Phu Trong ជួបជាមួយប្រធានគណៈបក្សចូលរួមកិច្ចប្រជុំនៃគណៈបក្សកុម្មុយនិស្តនិងកម្មករ

 

អគ្គលេខាបក្ស Nguyen Phu Trong ជួបជាមួយប្រធានគណៈបក្សចូលរួមកិច្ចប្រជុំនៃគណៈបក្សកុម្មុយនិស្តនិងកម្មករ - ảnh 1
អគ្គលេខាបក្ស លោកNguyen Phu Trong ថតរូបអនុស្សវរីយ៍ជាមួយប្រធានគណៈបក្សចូលរួមកិច្ចប្រជុំអន្តរជាតិនៃគ

(VOVworld)-នារសៀលថ្ងៃទី២៩តុលានៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានគណៈ ប្រ
តិភូដែលចូលរួមកិច្ចប្រជុំអន្តរជាតិនៃបណ្តាគណៈបក្សកុម្មុយនិស្តនិងកម្មករលើកទី
១៨។ នៅទីនេះ​លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនិងខ្លឹម
 សារដែលបានលើកមកពិភាគ្សានៅក្នុងកិច្ចប្រជុំ ព្រមទាំងចាត់ទុកថា ក្នុងបរិបទ
 បច្ចុប្បន្ន ការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ ជម្រុញការអនុវត្តសកម្មភាព
 ជាក់ស្តែងរវាងបក្សកុម្មុយនិស្តនិងកម្មករនានាក្នុងការតស៊ូដើម្បីគោលដៅរួមគឺចាំ
បាច់ណាស់

        មុននោះ នៅក្នុងពិធីបទកិច្ចប្រជុំនេះ​ អង្គប្រជុំបានឯកភាពលើវិធានការមួយ
ចំនួនសំដៅកែលំអនិងលើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់ យន្តការសម្រប
 សម្រួលទូទៅ ជ្រើសតាំងក្រុមការងារអាណាត្តិ២០១៦-២០១៨រួមមានគណៈបក្សជា
សមាជិក​ចំនួន១៩ ដែលក្នុងនោះមានបក្សកុម្មុយនិស្តវៀតណាម និងឯកភាពអនុម័ត
លើសេច ក្តីអំពាវនាវដែលជាសំណុំឯកសាររួមនៃកិច្ចប្រជុំនេះ សម្រាប់ដាក់ចេញទិស
ដៅសហ ប្រតិបត្តិការរបស់ក្រុមបក្សក្មុយនិស្តនីស្តនិងកម្មករនៃប្រទេសនីមួយៗនា
ពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ