អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា

អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា(vov)

       (VOV)_នារសៀលថ្ងៃទី១៩ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយ
នីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ​គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្ដេចហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា​ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ ​សម្ដេចហេង
សំរិន  បានអះអាងថា៖កម្ពុជានឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន​ រួមជាមួយវៀត
ណាម  រក្សារ និងពូនជ្រុំអោយទំនាក់ទំនងមិត្តភាព ប្រពៃណី និង​កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងវៀតណាមជាមួយកម្ពុជា អោយអភិវឌ្ឍន៍​ឡើងកំរិតថ្មី។ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន ក៏បានសង្កត់ធ្ងន់ដែរ​ថា៖ ​កម្ពុជានឹងបន្ត
រួម សហការយ៉ាងស្អិតរមួតជាមួយវៀតណាម អនុវត្តរាល់កិច្ច​ព្រមព្រៀងដែលបានចុះ ហត្ថលេខា និងសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ។ រីឯ អគ្គលេខាបក្ស
 Nguyen Phu Trong បានអះអាងថា៖ វៀតណាម​ជានិច្ចកាលគោរព ​យកចិត្តទុកដាក់  និងលៃទុកអាទិភាពជួរមុខអោយការពង្រឹង​និង​ពង្រីកទំនាក់ទំនងអ្នកជិត ខាងដ៏ល្អ ប្រសើរ មិត្តភាពប្រពៃណី ​កិច្ចសហ​ប្រតិ​បត្តិ​ការលើគ្រប់វិស័យ ចីរភាព យូរអង្វែងរវាង ប្រទេសទាំងពីរវៀតណាម​និង​កម្ពុជា ​និងចាត់ទុកនេះគឺជាទ្រព្យសម្បត្តិមិនអាចកាត់
ថ្លៃ បានរបស់ប្រជាជននៃ​ប្រទេសទាំងពីរ។ អគ្គលេខាបក្សបានវាយតំលៃខ្ពស់ចំពោះ លទ្ធផលសហប្រតិបត្តិការ​រវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈ ពេលកន្លងទៅ  បានរួមចំណែកធ្វើស៊ី​ជំរៅថែមទៀត ទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណីនិង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ