អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាបារាំង
|
អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាបារាំង |
(VOV)_នារសៀលថ្ងៃទី២០មិនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក
Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាបារាំង លោក Claude
Bartolone ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អគ្គលេខាបក្ស
លោក Nguyen Phu Trong បានស្នើរដ្ឋសភាបារាំងបន្តគាំទ្រនិងបង្កលក្ខណះ ដើម្បី
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានពង្រឹងនិងពង្រីកជានិច្ច តាមរយៈបណ្ដាការ
បង្កើនជំនួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងប្រជាជន ជំរុញខ្លាំងកិច្ច
សហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្ដុះបណ្ដាល និងវិទ្យាសាស្ត្រ បច្ចេក
វិទ្យា។ ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ក៏បានកត់សម្គាល់សម្លេងសកម្មរបស់មជ្ឈ
ដ្ឋានអ្នកនយោបាយ និងសារធារណមតិបារាំង ចំពោះស្ថានភាពក្នុងតំបន់ គាំទ្រ
គោលជំហររបស់វៀតណាមចំពោះជំលោះនៅសមុទ្រខាងកើតនិងតំបន់ផ្សេងៗ
លើពិភពលោកប្រកបដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។
ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone បានអះអាងថា៖ រដ្ឋសភាបា
រាំងចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ និងចាត់ទុកការបង្កើនទំនាក់ទំនងជាមួយវៀតណាម គាំទ្របណ្ដាការកំណត់ទិសដៅអភិវឌ្ឍន៍័របស់វៀតណាម ដែលបាន
ដាក់ចេញក្នុងមហាសន្និបាត បក្សកុម្មុនីស្តវៀតណាម នីតិកាលទី១២ សន្យាអនុវត្ត
បណ្ដាកិច្ចព្រមព្រៀងជាមួយវៀតណាម ក្នុងវិស័យអាទិភាពនានា តាមស្មារតីនៃ
សេចក្ដិថ្លែងការរួម ស្ដីអំពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ដែល
បានចុះហត្ថលេខានាខែកញ្ញា ឆ្នាំ ២០១៣។ ប្រធានរដ្ឋសភាបារាំង លោក Claude
Bartolone ក៏បានសម្ដែងនូវការគាំទ្រវៀតណាមដោះស្រាយជំលោះនៅសមុទ្រ
ខាងកើត ដោយសន្តិវិធី ផ្អែកទៅលើគោលការណ៍នានានៃច្បាប់អន្តរជាតិ ពិសេស
គឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២( UNCLOS) និង
កិច្ចព្រមព្រៀងនានាក្នុងតំបន់ទៀតផង៕