អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ គណះប្រតិភូគណៈបក្ស​​កុម្មុយនីស្តឥណ្ឌា

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ​គណះ ប្រ
តិ ភូគណះបក្សកុម្មុយនីស្តឥណ្ឌា ( CPI) ដឹកនាំដោយ​លោក​ Xudaca Retdi អគ្គលេខា
បក្ស CPI  បានមកបំពេញទស្សនកិច្ចនិង​បំពេញការងារនៅវៀតណាម ពីថ្ងៃទី  ២៣ 
ដល់ ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៣។ នារសៀលថ្ងៃទី ២៨ ឧសភា នៅទីក្រុងហាណូយ
ថ្លែងមតិនៅ​ក្នុងជំនួប​សន្ទនា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu
 Trong បាន​អប់អរសាទ​រ​គណះប្រតិភូគណះបក្សកុម្មុយនីស្តឥណ្ឌា មកបំពេញទស្សន
កិច្ច នៅវៀតណាម និងចាត់ទុកនេះគឺជាសញ្ញាសំខាន់ និងសម្ដែងយ៉ាងរស់រវើកនូវ 
ចំពោះទំនាក់ទំនង​មិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំង
ពីរ សូម​ថ្លែង​អំណរគុណចំពោះគណះបក្សកុម្មុយនីស្តឥណ្ឌា ដែលបានការគាំទ្រ និង
ជួយ ឧបត្ថម្ភសំរាប់ប្រជាជនវៀត​ណាម ក្នុងការតស៊ូប្រឆាំងមុននេះ ក៏ដូចជា បណ្ដា
សកម្ម ភាពសាមគ្គីភាព ​មិត្តភាពជាមួយវៀតណាម នាសព្ទថ្ងៃ។ អគ្គលេខាបក្ស 
កុម្មុយនីស្ត Nguyen Phu Trong  ក៏បានជូនដំណឹងសរុបអំពីរាល់​ឯកសារសំខាន់ៗ នៃ
ម​ហា​សន្និបាត​​​បក្សកុម្មុយនីស្តវៀតណាម ​អំពីសភាពការណ៍សេដ្ឋកិច្ច ​សង្គមរបស់​
វៀតណាម …ជាដើម។

អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ គណះប្រតិភូគណៈបក្ស​​កុម្មុយនីស្តឥណ្ឌា - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបគណះប្រតិភូបក្សកុម្មុយនីស្តឥណ្ឌា(www.cand.com.vn)

          មុននេះ គណះប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក​ Hoang
Binh Quan សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណះ​កម្មាធិការ​ទំនាក់ទំនងកិច្ចការ
មជ្ឈឹម  បានមានជំនួបសន្ទនាជាមួយគណះបក្ស CPI …ល។ ភាគីទាំងពីរបានពិ
ភាក្សាអំពីរាល់វិធាន ការជាក់ស្ដែង បង្កើនទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ
ក្នុង រយះពេលខាងមុខនេះ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ