អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានស្ថាប័នតំណាងការទូតបណ្ដាប្រទេសអាស៊ាន
|
អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានស្ថាប័នតំណាងការទូតបណ្ដាប្រទេសអាស៊ាន (VNA) |
(VOvworld) – ក្នុងការទទួលជួបសន្ទនាជាមួយបណ្ដាតំណាងការទូតរបស់
ប្រទេសជាសមាជិកអាស៊ាននានាប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ២៣
មករា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong បានអះអាងថា៖ ឆ្នាំ ២០១៧ គឺជាឆ្នាំសំខាន់ដោយមាន
ព្រឹត្តិការណ៍ សំខាន់ៗនិងជាពេលវេលារំលឹកខួបលើកទី ៥០ ទិវាបង្កើត
អាស៊ាន ហើយជាឆ្នាំទី ២ ដែលសហគមន៍អាស៊ានដាក់ឲ្យដំណើរការ។
អគ្គលេខាបក្ស Nguyen Phu Trong មានគោលបំណងថា៖ ក្នុងឆ្នាំវៀតណាម
ធ្វើជាប្រធានប្រទេសម្ចាស់ផ្ទះនៃ វេទិការជាន់ខ្ពស់ APEC ឆ្នាំ ២០១៧
ប្រទេសជាសមាជិកនឹងគាំទ្រនិងជួយឧបត្ថម្ភ យ៉ាងសកម្មដើម្បី
វៀតណាមសម្រេចតួនាទីរបស់ខ្លួនប្រកបដោយជោគជ័យ រួមចំណែក
លើកកំពស់ឋានៈរបស់អាស៊ានលើឆាកអន្តរជាតិ។ ក្នុងឱកាសចូលឆ្នាំ
ថ្មីឆ្នាំរកានព្វស័ក ២០១៧ អគ្គលេខា Nguyen Phu Trong បានជូនពរ
ឆ្នាំថ្មី សុភមង្គលគ្រប់ប្រការដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋនៃប្រទេស
អាស៊ានទាំងអស់៕