អគ្គលេខាបក្ស NGUYEN PHU TRONG: បក្សភាគទីក្រុងហាណូយត្រូវធ្វើជាគំរូសំរាប់ប្រទេសជាតិទាំងមូល

អគ្គលេខាបក្ស NGUYEN PHU TRONG: បក្សភាគទីក្រុងហាណូយត្រូវធ្វើជាគំរូសំរាប់ប្រទេសជាតិទាំងមូល - ảnh 1
អគ្គលេខាបក្ស NGUYEN PHU TRONG: បក្សភាគទីក្រុងហាណូយត្រូវធ្វើជាគំរូសំរាប់ប្រទេសជាតិទាំងមូល(TTXVN)

(VOV)_នាថ្ងៃទី៨ ធ្នូ ក្រុមការងារនៃអនុគណៈកម្មការសំណុំឯកសារនៃមហា
សន្និបាតបក្សលើកទី៧ ដឹកនាំដោយលោក Nguyen Phu Trong អគ្គលេខាបក្សកម្មុយនីស្តវៀតណាម និងជាប្រធានអនុគណៈកម្មការសំណុំឯកសារនៃមហាសន្និ
បាត បានជួបធ្វើការជាមួយគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង
ហាណូយ ស្ដីពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ ការពារ
ប្រទេស សន្តិសុខ កិច្ចការបរទេសនិងការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ 
ក្នុង​អាណត្តិ ​២០១០-២០១៥។ ក្នុងជំនួបធ្វើការ លអគ្គលេខាបក្ស Nguyen Phu Trong
បាន​វាយតំលៃថា៖ ហាណូយកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ពិសេស​ ដោយ
មានទ្រង់ទ្រាយធំទាំងផ្ទៃដី បរិមាណប្រជាជននិងការអភិវឌ្ឍន៍របស់ទីក្រុង។ បក្ស
ភាគទីក្រុងហាណូយត្រូវខំប្រឹងប្រែងស្ថិរភាពអង្គការ រៀបចំក្បាលម៉ាស៊ីន អនុវត្ត
គោលដៅនានាដែលបានដាក់ចេញ មានកំណើនសេដ្ឋកិច្ច៩,២%/ឆ្នាំ  យកចិត្តទុក
ដាក់ចំពោះកិច្ចការគោលនយោបាយ​។ លោក ​Nguyen Phu Trong ក៏បានស្នើទីក្រុង
ហាណូយត្រូវបំពេញល្អ​ការងារ​ត្រៀមរៀបចំអោយមហាសន្និបាតបក្សនាពេលខាង
មុខ ជានិច្ចកាលឈានទៅមុខ ធ្វើជាគំរូសំរាប់ប្រទេសជាតិ​ទាំងមូល បំពេញគោល
បំណងរបស់​ប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ