អគ្គលេខាបក្ស Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីចាប់ផ្តើមដំណើរទស្សនកិច្ចមីយ៉ាន់ម៉ា

(VOVWORLD) -អញ្ជើញបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ ឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី២៤ សីហា អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw។ 
អគ្គលេខាបក្ស  Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីចាប់ផ្តើមដំណើរទស្សនកិច្ចមីយ៉ាន់ម៉ា - ảnh 1

អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចមីយ៉ាន់ម៉ា

ដំណើរទស្សនកិច្ចនេះជាការគូសសញ្ញាសំខាន់ រួមចំណែក នាំទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រ ទេសទាំងពីរវៀតណាម-មីយ៉ាន់ម៉ាឲ្យឡើងកំពស់ថ្មី។

        មុននោះ ពេលចាកចេញពីទីក្រុង Jakarta អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្ញើរសារទូរលេខថ្លែងអំណរគុណចំពោះប្រធានា ធិបតីសាធារណ រដ្ឋឥណ្ឌូនេស៊ី លោក Joko Widodo ។ ក្នុងសារទូរលេខនោះ លោកអគ្គលេខាបក្ស បានសម្តែងនូវការជឿជាក់ទៅលើអនាគតយ៉ាងល្អប្រសើរនៃទំនាក់ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌូនេស៊ី ក៏ដូចជាអំពីអាស៊ាន មួយ សាមគ្គី ឯក ភាពនិងរឹងមាំ។ លោកសង្ឈឹមថា លទ្ធផលយ៉ាងល្អប្រសើរនៃ ដំណើរទស្សនកិច្ចលើកនេះ  នឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ បង្កើនទំនុកទុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បី ភាពសម្បូររុងរឿងរួមរបស់ប្រទេសទាំងពីរនិងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ