អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាឯកអគ្គរដ្ឋទូតឡាវ
|
អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាឯកអគ្គរដ្ឋទូតឡាវ (VNP) |
Vovworld-នារសៀលថ្ងៃទី២៦វិច្ឆិកានៅទីស្តីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឡាវលោក Thongsavanh Phomvihane មកជួបសម្ដែងការគួរសមក្នុងឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។
លោកអគ្គលេខា Nguyen Phu Trong បានជូនពរលោក Thongsavanh Phomvihane បានបក្សរដ្ឋឡាវឲ្យទទួលដំណែងឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាមនិងមានបំណងលោកឯកអគ្គរដ្ឋទូតបន្តជាស្ពានតភ្ជាប់សំខាន់ជួយឲ្យក្រសួងស្ថាប័នសមូហភាពនិងដំបន់នៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានចែករំលែកបទពិសោធន៍ជួយឧបត្ថម្ភគ្នាអភិវឌ្ឍន៍។
ឯកអគ្គរដ្ឋទូត Thongsavanh Phomvihane បានសម្ដែងក្តីសប្បាយរីករាយអំពីទំនាក់ទំនងសាមគ្គីពិសេសឡាវ-វៀតណាមនាពេលកន្លងទៅបានអភិវឌ្ឍន៍ដោយឥតឈប់ឈរថ្លែងអំនរគុណអំពីការជួយឧបត្ថម្ភដ៏ធំធេងប្រកបដោយប្រសិទ្ធិភាពនិងទាន់ពេលវេលាដែលវៀតណាមលៃទុកសំរាប់ប្រទេសឡាវពីមុនមក៕