អគ្គលេខាបក្ស Nguyen Phu Trong បានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន

អគ្គលេខាបក្ស Nguyen Phu Trong បានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong បានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន


        Vovworld-បញ្ចប់ដំណើរទស្សនកិច្ចនៅខេត្ត Kanagawa នារសៀលថ្ងៃទី១៨​
កញ្ញា​តាមម៉ោងជប៉ុនអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong
និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់យ៉ាងល្អប្រសើរដំណើរ​ទស្សនកិច្ច
ជាផ្លូវការនៅជប៉ុនតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។

        ចាកចេញពីប្រទេសជប៉ុន អគ្គលេខា Nguyen Phu Trong បានផ្ញើរ​សារ​ទូរលេខ
​អំណរគុណជូននាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។ ក្នុងសារ​ទូរលេខ​នេះ
អគ្គលេខា Nguyen Phu Trong ជឿជាក់ថា លទ្ធផលសកម្មក្នុង​ដំណើរទស្សនកិច្ច​លើក​
នេះ​នឹងរួមចំណែកសំខាន់ក្នុងការបង្កើនចំណងមិត្តភាព​ជំរុញលើគ្រប់ជ្រុងជ្រោយ​
និង​ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រស៊ីជម្រៅរវាងវៀតណាមនិង
​ជប៉ុន​ដើម្បីភាពសម្បូររុងរឿងរួមរបស់​ប្រជាជាតិដើម្បីសុភមង្គលរបស់ប្រជាជននៃ
ប្រទេស​ទាំងពីរនិងដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ