អគ្គលេខាបក្ស Nguyen Phu Trong បានបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Tinh
(VOVWORLD) /  
|
អគ្គលេខា Nguyen Phu Trong បានមកដាក់កម្រងផ្កាអុធធូបនៅផ្នូរអតីតអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Tran Phu (VOV) |
Vovworld-នាថ្ងៃទី២៨មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong បំពេញទស្សនកិច្ចការងារនៅខេត្ត Ha Tinh។ ថ្លែងមតិនៅពិធី
ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តនិង
កម្មាភិបាលស្នូលរបស់ខេត្ត Ha Tinh អគ្គលេខា Nguyen Phu Trong បានសង្កត់
ធ្ងន់ថា ខេត្ត Ha Tinh ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាង
លឿននិងចីរភាព។
“យើងត្រូវធានាការអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព ជៀសវាងអន្ទះអភិវឌ្ឍន៍
ក្តៅ។ ក្នុងដំណើរការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មយើងត្រូវយកចិត្តទុក
ដាក់ដល់បញ្ហាបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ខេត្តមានមណ្ឌលឧស្សាហកម្មជាច្រើនគឺត្រូវដោះស្រាយអំពីបញ្ហាប្រភពទុន។ ទី២
គឺការពារបរិស្ថាននិងធនធាន បញ្ហាទឹកស្អាតនិងធានាសណ្ដាប់ធ្នាប់សុវត្ថិភាព
សង្គម។”
មុននោះនាព្រឹកថ្ងៃទី២៨មេសា អគ្គលេខា Nguyen Phu Trong បានមកដាក់កម្រងផ្កាអុធធូបនៅផ្នូរអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Tran Phu
នៅឃុំ Tung Anh ស្រុក Duc Tho និងផ្នូររបស់អតីតអគ្គលេខាបក្សលោក Ha Huy
Tap៕
-VOVWORLD