អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ១២ កុម្ភៈ នៅទីក្រុងហាណូយ អគ្គេលខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួប
សន្ទនា ជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Bertrand Lortholary ដែលមកសម្តែងការគួរសម ។
អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម |
(VOVworld) – នារសៀលថ្ងៃទី ១២ កុម្ភៈ នៅទីក្រុងហាណូយ អគ្គេលខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Bertrand Lortholary ដែលមកសម្តែងការគួរសម ។ ក្នុងជំនួបសន្ទនា អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ វៀតណាមគោរពឋនៈនិងតួនាទីរបស់បារាំងនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ីនិងលើពិភពលោក ហើយមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយបារាំងឲ្យបានខ្លាំងក្លាថែមទៀត។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៀតថា៖ ឆ្នាំ ២០១៨ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី ៥ ទិវាបង្កើតទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងវៀតណាមនិងបារាំង ដោយហេតុនេះ ភាគីទាំងពីរគប្បីបង្កើន ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញយ៉ាងខ្លាំងការជួបប្រាស្រ័យរវាងក្រសួង ផ្នែកសំដៅនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីមួយ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត បារាំងប្រចាំនៅវៀតណាម លោក Bertrand Lortholary បានអះអាងថា៖ បារាំងមានគោលបំណងបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ជាពិសេសលើវិស័យយុទ្ធសាស្ត្រដូចជា៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាកាសចរណ៍ ការស្រាវជ្រាវអាវកាស ការពារជាតិ វប្បធម៌និងការជួបប្រាស្រ័យយុវជន៕