អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាមេរិក

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក នាយប់ថ្ងៃទី៥កក្កដា អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong និង គណៈប្រតិភូ
ជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយអញ្ជើញទៅ បំពេញ
ទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ ដំណើរទស្សនកិច្ចនៅអាមេរិករបស់ លោក
Nguyen Phu Trong លើកនេះ នឹងជម្រុញទំនាក់ទំនងកិច្ចសហប្រតិ បត្តិការលើ
គ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ចនិង
ពាណិជ្ជកម្ម។

អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាមេរិក - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius (រូបថតៈ Nguyen Khanh)

       ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius  បានឲ្យដឹងថា៖

       “ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ប្រទេសទាំងពីរទទួលបានជោគជ័យជា ច្រើនជាពិសេសលើវិស័យពាណិជ្ជកម្ម។ នាឆ្នាំ២០១៤ តម្លៃប្រាក់ពាណិជ្ជកម្ម ទេ្វភាគីទទួលបាន៣៥ពាន់លានដុល្លារអាមេរិក​ និងឆ្នាំ២០១៥នេះ គ្រោងនឹង ទទួលបាន៤០លានដុល្លារអាមរិក។ កំណើនពាណិជ្ជកម្មក៏នឹងជួយបង្កើន បរិមាណអ្នកធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឧទាហរណ៍ មុន
នេះ មាននិស្សិត វៀតណាមត្រឹមតែ១ពាន់នាក់ទៅសិក្សានៅអាមេរិក ប៉ុណ្ណោះ
ប៉ុន្តែដល់ឆ្នាំ២០១៤មានដល់១៧ពាន់នាក់ទៅសិក្សានៅអាមេរិក។ ម្យ៉ាងវិញ​
ទៀត អាមេរិកក៏ បានជួយឧបត្ថម្ភវៀតណាមសំអាតជាតិពុល dioxin នៅទីក្រុង
Da Nang ឬ រាវរកនិងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម”។

       ចំពោះទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក លោកឯកអគ្គរដ្ឋទូត
Ted Osius បានជឿជាក់ថា “គ្មានអ្វីដែលមិនអាចទៅរួចទេ” និងជឿជាក់ថា អនាគតនៃប្រទេសទាំងពីរគឺភ្លឺថ្លានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ