អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Vinh Long
ក្នុងរយះពេល ២ថ្ងៃ គឺថ្ងៃទី ២៥ និងទី២៦ វិច្ឆិកា អគ្គលេខាបក្ស កុម្មុយនីស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ចើញទៅបំពេញការងារនៅខេត្ត Vi nh Long(ភាគខាងត្បូងវៀតណាម) ដើម្បីត្រួតពិនិត្យ ការអនុវត្តរាល់សេចក្ដីសម្រេចចិត្ត របស់បក្ស ការកសាងជនបទថ្មី និងការងារកសាងបក្ស។ ទៅទស្សនាឃុំ Long My
ស្រុក Mang Thit នាព្រឹកថ្ងៃទី២៦ វិច្ឆកា អគ្គលេខាបក្ស Nguyen Phu Trong បាន ជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក និងកម្មាភិបាល ប្រជាជនឃុំ អំពីរាល់បញ្ហាដែល
បានចោទ ឡើង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជីវភាពរស់នៅការកសារជនបទ
ថ្មី …។ល។
នារសៀលថ្ងៃទី ២៦ វិច្ឆិកា អគ្គលេខាបក្ស Nguyen Phu Trong បានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំស្នូល របស់ខេត្ត Vinh Long។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស
Nguyen Phu Trong បានស្នើខេត្ត Vinh Long ត្រូវបន្តធ្វើឆ្លៀតយកសក្ដានុភាព នៅ
កណ្ដាលវាលទំនាបទន្លេ Cuu Long ។ អគ្គលេខាបក្ស Nguyen Phu Trong បាន អបអរសាទរ ការអនុវត្តយ់ាងម៉ត់ចត់ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតមជ្ឈឹម
លើកទី ៤ នីតិកាលទី១១ អំពី÷ បញ្ហាចាំបាច់មួយចំនួន ក្នុងការកសាងបក្ស នាបច្ចុប្បន្ន÷
|
អគ្គលេខាបក្ស ជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំស្រុក Tam Nong (Image: VOV online) |
“ស្តីពីការងារកសាងបក្សសេចក្តីសេម្រេចចិត្តនៃមហាសន្និបាតបានលើកឡើង
ក្រុមបញ្ហាចំនួន ៨ ។ ក្នុងនោះ ការទិតៀននិងស្វ័យទិតៀន ការងារឃោនា ការងាររៀបចំអប់រំនិងការគ្រប់គ្រងមនុស្សក៏ជាការកសាងបក្សដែរ។ នាពេល
ខាងមុខយើងត្រូវមានយន្តការដើម្បីពង្រីកភាពធ្វើម្ចាស់ការរបស់ប្រជាជនក្នុង
ការកសាងបក្ស។ ការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងមួយចំនួនក្នុងរដ្ឋសភា
គឺវិធានការណ៍ដើម្បីកម្មាភិបាលគ្រប់រូបត្រូវអនុវត្តដ៏ត្រឹមត្រូវភារកិច្ចរបស់ខ្លួន៕”