អគ្គលេខាបក្ស ប្រធានរដ្ឋ៖ ការងារបង្ការប្រឆាំងអំពើពុករលួយនៅតែបន្តបានអនុវត្តន៍យ៉ាងខ្លាំងក្លា

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការងារបង្ការប្រឆាំងអំពើ ពុករលួយបានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។

អគ្គលេខាបក្ស ប្រធានរដ្ឋ៖ ការងារបង្ការប្រឆាំងអំពើពុករលួយនៅតែបន្តបានអនុវត្តន៍យ៉ាងខ្លាំងក្លា - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកច្បាស់ថា៖ កិច្ចប្រជុំលើកនេះមិនត្រឹមតែធ្វើការវាយតម្លៃលើលទ្ធផលដែលទទួលបានក្នុងរយៈពេល ២ ខែកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រឡែកមើលឡើងវិញ ការសម្របសម្រួលរបស់គណៈកម្មាធិការដឹកនាំទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “ជាថ្មីម្តងទៀតនៅតែបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងបង្ការ ប្រឆាំងអំពើពុករលួយ ដោយមានការដឹកនាំយ៉ាងម៉ឺងមាត់ ការសម្របសម្រួលយ៉ាងរលូន ជាមួយនឹងវិធីសាស្រ្តសមហេតុផល។  នោះគឺជាបទពិសោធន៍របស់យើង ក៏ជាមូលហេតុដែលយើងទទួលបានលទ្ធផលបែបនេះនាពេលកន្លងមក ហើយអ្វីដែលធំបំផុតគឺការគាំទ្រខ្ពស់និងការស្រុះចិត្តគំនិតរបស់ប្រជាជននៅទូទាំងប្រទេសនិងប្រជាជននៅបរទេសផងដែរ។ ខ្ញុំមើលឃើញយ៉ាងច្បាស់ពីការសម្របសម្រួលគ្នាយ៉ាងរលូនរវាងបណ្តាទីភ្នាក់ងារនានា”។

ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស  ប្រធានរដ្ឋបានស្នើឱ្យគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាមួយការប្តេជ្ញាចិត្តនយោបាយខ្ពស់ជាង មានសកម្មភាពឱ្យបានម៉ឺងម៉ាត់ជាង និងមានប្រសិទ្ធភាពនៅគ្រប់លំដាប់ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ