អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រគល់សេចក្តីសម្រេច ស្តីពីការតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ខែមករា នៅវិមានប្រ ធានរដ្ឋ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនចំពោះរដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam និងប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជា ជនវៀតណាម លោក Luong Cuong។ 
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រគល់សេចក្តីសម្រេច ស្តីពីការតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) 

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ ការដែលបក្សនិងរដ្ឋបានតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនចំពោះលោក To Lam និងលោក Luong Cuong គឺបង្ហាញនូវការជឿជាក់ ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងប្រជាជន សម្រាប់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែកសំខាន់របស់លោកទាំងពីរចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ផ្នែកកងទ័ព នគរ បាល ក៏ដូចជាក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានឲ្យដឹងថា៖ ពង្រឹងកិច្ចការពារជាតិ រក្សារឹងមាំសន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាភារកិច្ចចាំបាច់របស់បក្ស រដ្ឋ របស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងមូល ក្នុងនោះ កងទ័ពប្រ ជាជននិងនគរបាលប្រជាជនជាកម្លាំងស្នូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ