អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបំផុសចលនាឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយព្យុះទីហ្វុង Yagi
(VOVWORLD) - នារសៀលថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងហាណូយ អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីបំផុសចលនាឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi (ព្យុះលេខ ៣)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញចូលរួមពិធីនេះ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនដែលរងការខូចខាតដោយព្យុះលេខ៣ នៅក្នុងពិធីបំផុសចលនា។ រូបថត៖ VOV |
នៅក្នុងពិធីនេះ គណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះ កម្មាភិបាលនិងយុទ្ធជនដែលបានបាត់បងជីវិតក្នុងពេលបំពេញបេសកកម្មដើម្បីទប់ទល់នឹងព្យុះទីហ្វុង Yagi។ បន្ទាប់មក ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអាន “សេចក្តីអំពាវនាវរបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចលនាការឧបត្ថម្ភបងប្អូនជនរួមជាតិ ជំនះលើការខូចខាតដែលបណ្តាលដោយព្យុះទីហ្វុង Yagi”។ តាមនោះ ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរនៃព្យុះទីហ្វុង Yagi អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអំពាវនាវដល់ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងអាណិកជនវៀតណាមនៅឯបរទេស និងអង្គការសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម អង្គការសង្គម និងអាជីវកម្ម សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម ... លើកកំពស់សាមគ្គីភាព ចែករំលែក ផ្តល់ជំនួយខាងស្មារតី និងសម្ភារៈ រួមចំណែកក្នុងការស្តារឡើងវិញយ៉ាងឆាប់រហ័សនូវផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។
អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានទទួលស្គាល់ និងដឹងគុណចំពោះរាល់សេចក្តីសប្បុរសនិងកាយវិការដ៏ថ្លៃថ្នូ ហើយបានសន្យានឹងប្រើប្រាស់វាក្នុងគោលបំណងត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព បើកចំហ និងតម្លាភាព៕