អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេស
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ តុលា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅបណ្តាប្រទេសអាណត្តិ ២០២៤ - ២០២៧។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Lam Khanh/TTXVN) |
អញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនឯកអគ្គរដ្ឋទូត អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា នេះជាកិត្តិយស ហើយទន្ទឹមនឹងនោះ គឺជាការទទួលខុសត្រូវដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូនដល់ឯកអគ្គរដ្ឋទូត។ អគ្គលេខាបក្ស ប្រធារដ្ឋ លោក តូ ឡឹមបានសង្កត់ធ្ងន់ថា តួនាទីរបស់វៀតណាមបច្ចុប្បន្នត្រូវបានលើកកំពស់លើឆាកអន្តរជាតិ។ វៀតណាមចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងវេទិកាពហុភាគី។ ជាពិសេស វៀតណាមពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការលើគ្រប់វិស័យ មិនត្រឹមតែបណ្តាញកិច្ចការបរទេសរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបណ្តាញបក្ស និងការទូតរវាងប្រជាជន និងប្រជាជនផងដែរ។ មិនត្រឹមតែក្នុងវិស័យការទូតប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ ការពារជាតិ... ទៀតផង។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូបានថតរូបជាមួយឯកអគ្គរដ្ឋទូត (រូបថត៖ Lam Khanh/TTXVN) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានស្នើឱ្យឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងលើកនេះ លើកកម្ពស់ស្មារតី "ស្វ័យភាព ជឿជាក់ខ្លួនឯង ខ្លួនទីពឹងខ្លួន និងមោទនភាពជាតិ" លើកកម្ពស់ស្មារតីនៃទំនាក់ទំនងការទូតយុគសម័យថ្មី។ លើកកំពស់តួនាទី និងមុខតំណែងរបស់វៀតណាមក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌មនុស្ស បង្កើតមូលដ្ឋានរឹងមាំដើម្បីនាំប្រទេសជាតិចូលទៅក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ៕