អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញចាប់ផ្តើមដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី១២វិច្ឆិកា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត ចិននិងជាប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញមកដល់ទីក្រុងហា ណូយ ចាប់ផ្តើមដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ពីថ្ងៃ ទី១២ដល់ ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០១៧ តាមសេច ក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធាន រដ្ឋវៀតណាម លោក Tran Dai Quang។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping មកវៀតណាមលើកនេះបន្ទាប់ពីមហាសន្និបាតលើកទី១៩ របស់បក្ស កុម្មុយនិស្តចិនគឺសំដៅពង្រឹងនិងពង្រីកការផ្លាស់ប្តូរគណៈ ប្រតិភូជាន់ខ្ពស់ បង្កើនទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ ជាពិសេស ជម្រុញការ ផ្លាស់ប្តូរយុទ្ធសាស្ត្រនិងការជឿទុកចិត្តនយោបាយរវាងភាគីទាំងពីរ។ ដំណើរ ទស្សនកិច្ចនេះក៏បានរួមចំណែកពង្រឹងមនសិការរួមជាន់ខ្ពស់ អំពីការត្រួត ពិនិត្យល្អលើការខ្វែងគំនិត រួមគ្នារក្សាសន្តិភាព ស្ថិរភាពលើសមុទ្រខាងកើត ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិ វឌ្ឍន៍ក្នុងតំបន់និងលើ ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ