អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញផ្ញើសារលិខិតក្នុងឱកាសទិវា “ប្រជាជាជនទាំងមូលបរិច្ចាគឈាមដោយស្ម័គ្រចិត្ត”
(VOVWORLD) - ឆ្នាំ ២០២០ គឺជាឆ្នាំគម្របខួបលើកទី ២០ ដែលនាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចចិត្តដោយយកថ្ងៃទី ៧ ខែមេសា ជារៀងរាល់ឆ្នាំ ជាទិវា “ប្រជាជនទាំងមូលបរិច្ចាគឈាមដោយស្ម័គ្រចិត្ត” (៧ មេសា ២០០០ - ៧ មេសា ២០២០)។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ Nhat Bac) |
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើសារជូនដល់រួមជាតិនិងយុទ្ធជននៅទូទាំងប្រទេស ដោយកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកាយវិការដ៏ថ្លៃថ្នូនៃទឹកចិត្តសប្បុរសធម៌ និងលក្ខណៈមនុស្សជាតិដ៏ជ្រាលជ្រៅរបស់អ្នកស្ម័គ្រចិត្តបរិច្ចាគ ឈាម ក៏ដូចជាអង្គការនិងបុគ្គលនានាបានចូលរួមវិភាគទានយ៉ាងវិជ្ជមានដល់ការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តនេះ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអំពាវនាវដល់ប្រជាជននិងយុទ្ធជនទូទាំងប្រទេស ឲ្យតែមានសុខភាពល្អ មានសមត្ថភាពគឺត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមបរិច្ចាគ ឈាមនិងកៀងគរប្រជាពលរដ្ឋឲ្យបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស រួមចំណែកដើម្បីសង្គមរឹងមាំមួយ ពោរពេញទៅដោយលក្ខណៈមនុស្សធម៌ រួមចំណែកដល់បុព្វហេតុការពារ ថែរក្សានិងលើកកម្ពស់សុខភាពប្រជាជនក៏ដូចជាអភិវឌ្ឍប្រកបដោយចីរភាពប្រទេសជាតិ។
ក្នុងឱកាសនេះ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៣០ ខែមេសា គណៈកម្មាធិការជាតិដឹកនាំ ការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តនិងគណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ បានអនុវត្តសកម្ម ភាពប្រកបដោយអត្ថន័យជាច្រើន ដើម្បីជួយជ្រោមជ្រែងទិវា“ប្រជាជនទាំងមូលបរិច្ចាគឈាមដោយស្មគ្រចិត្ត”៕