អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ ការប្រយុទ្ធ​ប្រឆាំងអំពើ​ពុករលួយគឺជាភារកិច្ចដ៏សំខាន់ ជាប្រចាំ និងយូរអង្វែង

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ធ្នូនៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសន្និបាតទូទាំងប្រទេស ស្ដីពីការបូកសរុបការងារប្រយុទ្ធប្រឆាំង អំពើពុករលួយសំរាប់ឆ្នាំ ២០១៣-២០២០។ 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ ការប្រយុទ្ធ​ប្រឆាំងអំពើ​ពុករលួយគឺជាភារកិច្ចដ៏សំខាន់ ជាប្រចាំ និងយូរអង្វែង - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណកម្មការមជ្ឈឹមដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណកម្មការមជ្ឈឹមដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយបានដឹកនាំសន្និបាតនេះ។ អញ្ជើញចូលរួមសន្និបាតនេះមានវត្តមាននាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ព្រមទាំង ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាទៀតផង។ អញ្ជើញថ្លែងនៅក្នុងសន្និបាតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបានសង្កត់ធ្ងន់ថា ត្រូវបំភ្លឺឲ្យបានច្បាស់លាស់នូវមូលហេតុ និងដកបទពិសោធន៍ក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយផ្ដោតសំខាន់លើការប្តេជ្ញាចិត្តនយោបាយខ្ពស់។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាភារកិច្ចដ៏សំខាន់ ជាប្រចាំ ជាបន្ទាន់ផង លំបាក និងយូវរអង្វែងទៀតផង។ ដោយកំណត់ថា អំពើពុករលួយជាគ្រោះអាសន្នគំរាមកំហែងដល់ការរស់រានរបស់ប្រទេសនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើថា ត្រូវចាត់វិធានការឲ្យទាន់ពេលវេលា ព្រមៗគ្នា និង តឹងរឹងចំពោះអំពើពុករលួយ។ ហើយប្រការសំខាន់បំផុតត្រូវកៀងគរកម្លាំងរបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូលក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ ការប្រយុទ្ធ​ប្រឆាំងអំពើ​ពុករលួយគឺជាភារកិច្ចដ៏សំខាន់ ជាប្រចាំ និងយូរអង្វែង - ảnh 2 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម
លោក Nguyen Phu Trong

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានជំនឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់បក្ស រដ្ឋ និងការចូលរួមយ៉ាងសកម្មរបស់ប្រព័ន្ធនយោបាយនិងសង្គមទាំងមូលនោះ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនឹងទទួលបានការបោះជំហានថ្មីកាន់តែខ្លាំងក្លានិងកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រមទាំងរួមចំណែកកសាងបក្សនិងរដ្ឋកាន់តែស្អាតស្អំខ្លាំងមាំមួន ឆ្លើយតបនឹងតម្រូវការនៃ បុព្វហេតុបដិវត្តនិងជំនឿទុកចិត្តរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ