អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong: ខេត្ត Nghe An ត្រូវជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ជួរមុខរបស់ប្រទេសជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ២១ មីនា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី ៤ នៃការិយាល័យនយោបាយដើម្បីផ្តល់យោបល់បូកសរុបរយៈពេល៥ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៦ របស់ការិយាល័យនយោបាយ នីតិកាលទី១១ ស្តីពី ទិស ដៅនិងភារកិច្ចអភិវឌ្ឍន៍ខេត្ត Nghe An ដល់ឆ្នាំ ២០២០។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong: ខេត្ត Nghe An ត្រូវជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ជួរមុខរបស់ប្រទេសជាតិ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីសម័យប្រជុំ (រូបថតៈ TTXVN) 

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានវាយតំលៃ ថា: នាពេលកន្លងទៅ ខេត្ត Nghe An បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធិផលលើគ្រប់ជ្រុងជ្រោយ ដូចជាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងបរិយាកាសវិនិយោគធ្វើអាជីវកម្មត្រូវបានកែលម្អកាន់តែខ្លាំងឡើង វិស័យអប់រំនិងបណ្តុះបណ្តាល សុខាភិបាល ព័ត៌មាននិងផ្សព្វផ្សាយ ពាណិជ្ជកម្មនិងទេសច រណ៍ត្រូវបានអះអាងជាបណ្តើរៗ ជាមជ្ឈមណ្ឌលនៃតំបន់។

ដោយអះអាងថា Nghe An ជាតំបន់ដីធំល្វឹងល្វើយ ជាស្រុកកំណើតរបស់លោកប្រ ធាន ហូជីមិញ និងជាតំបន់ដែលមានឧត្តមភាពសម្រាប់ការអភិវឌ្ឍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា ខេត្ត Nghe An គប្បីរៀបចំផែនការមេយូរអង្វែងផងដែរ។

លោកអគ្គលេបក្ស ប្រធានរដ្ឋក៏បានស្នើឲ្យការិយាល័យនយោបាយ ផ្តល់អាទិភាពដល់កម្មវិធីនិងគម្រោងមួយចំនួន ដែលមានលក្ខណៈលើកទឹកចិត្តដល់ខេត្ត Nghe An ដើម្បីកសាងទីក្រុង Vinh ក្លាយជាទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត កសាងកម្មវិធីទេសចរណ៍ជាតិរួមជាមួយការលើកកម្ពស់តម្លៃបេតិកភណ្ឌស្រុកកំណើតរបស់ប្រធានហូជីមិញ។ ម្យ៉ាងវិញទៀត ជួយឧបត្ថម្ភ Nghe An ដើម្បីទាក់ទាញការវិនិ យោគទុនក្នុងគំរោងធំៗ មានចរិតលក្ខណៈលោតផ្លោះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ