អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន

(VOVWORLD) -  នារសៀលថ្ងៃទី ៤ ខែតុលានៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយប្រ ធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច តេជោ ហ៊ុនសែន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន - ảnh 1

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងនិងសំខាន់ៗ ដែលប្រជាជនកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងជឿជាក់ថា ក្រោមព្រះរាជកិច្ចដោយព្រះរាជគតិបណ្ឌិតដ៏ឈ្លាសវៃ និងព្រះរាជទសពិធរាជធម៌ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិ បាលកម្ពុជានោះ ប្រជាជនកម្ពុជានឹងជំនះរាល់ការលំបាកហើយនឹងបន្តទទួលបាននូវសមិទ្ធិផលថ្មីៗនិងអស្ចារ្យជាច្រើនទៀត ដើម្បីនាំប្រទេសកម្ពុជាឱ្យកាន់តែរីក ចម្រើន មានសុខសន្តិភាព ជីវភាពប្រពលរដ្ឋកាន់រីកចម្រើនឥតឈប់ឈរ។

អញ្ជើញជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ពីតួនាទីរបស់វៀតណាម ដែលកំពុងមានការលេចធ្លោនៅក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរ ជាតិក្នុងការដើរតួនាទីសម្របសម្រួល ឬដោះស្រាយបញ្ហាផ្សេងៗ។ ពាក់ព័ន្ធបញ្ហាការអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសស្ថិតនៅកណ្តាលវៀតណាម និងថៃ។ ដូច្នេះការរីកចម្រើនរបស់វៀតណាម ក៏ដូចជាប្រទេស ថៃ ក៏នាំឱ្យកម្ពុជាមានការរីកចម្រើនផងដែរ។

សម្តេចតេជោ បានថ្លែងអំណរគុណវៀតណាម ដែលបានចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា និងបានកៀរគរអ្នកវិនិយោគវៀតណាមមករកស៊ីនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រមុខរដ្ឋវៀតណាម ឱ្យចាត់ទុកកម្ពុជា គឺជាមិត្តមួយដ៏ជិតស្និទ្ធ និងស្មោះត្រង់ជាមួយវៀតណាម។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែនក៏បានសម្តែងការរីករាយចំពោះការដែលភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនជាពិសេសឯកសារទាំងពីរដែលបានទទួលស្គាល់ការងារបោះបង្គោលព្រំសីមា បាន ៨៤ ភាគរយ ព្យាយាមបញ្ចប់ការងារបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរក្នុងអាណត្តិទី ៦ របស់រដ្ឋាភិ បាលតែម្តង។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋានក្នុងការអនុវត្តល្អរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ; វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីទាំងពីរនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ បូកសរុបការងារបោះបង្គោលព្រំដែន និងចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ ទទួលស្គាល់សមិទ្ធិផល (៨៤%) ការងារបោះបង្គោលព្រំដែន គោករវាងប្រទេសទាំងពីរ។ នេះនឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរដើម្បីបន្តការងារបោះបង្គោល ព្រំដែនគោក កសាងខ្សែផ្លូវព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ