អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

(VOVWORLD) -  នារសៀលថ្ងៃទី ១ ខែតុលា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong បានទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវដឹកនាំដោយនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith ដែលកំពុងមានដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith - ảnh 1

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីទាំងពីរ និងបានស្នើឱ្យភាគីទាំងពីរ ដឹកនាំក្រសួង ស្ថាប័ន និងសហគ្រាសនានា ឲ្យធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ  រួមទាំងអនុវត្តយ៉ាងជិតស្និទ្ធនូវខ្លឹមសារដែលបានឯកភាពដោយភាគីទាំងពីរ ក៏ដូចជាផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍អំពីការងារកសាងគណបក្សផងដែរ។ ម្យ៉ាងវិញទៀត លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានស្នើអោយភាគីទាំងពីរ កសាងប្រព័ន្ធនយោបាយ គ្រប់គ្រងសេដ្ឋកិច្ច-សង្គមនិងសមាហរណកម្មអន្តរជាតិ ជាពិសេស ផ្តោតលើការស្វែងរកដំណោះស្រាយដើម្បីលុបបំបាត់ការលំបាកនិងឧបសគ្គសំដៅបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិ បត្តិការ ក្នុងវិស័យសេដ្ឋ កិច្ច វិនិយោគ ពាណិជ្ជកម្ម វប្បធម៌ អប់រំនិងបណ្តុះបណ្តាលក៏ដូចជាទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម។

ទាក់ទិននឹងស្ថានភាពពិភពលោកនិងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកឡើងថា៖ ស្ថានភាពនេះមានភាពស្មុគស្មាញច្រើន  មិនអាចទាយទុកជាមុនបាន អាចប៉ះពាល់ដល់សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់ ហេតុដូច្នេះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគ្នានូវព័ត៌មាន ការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការសិក្សាព្យាករណ៍ពីស្ថានភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ