អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អង្គភាពប្រចាំការនារាត្រីឆ្លងឆ្នាំថ្មី

(VOVWORLD) - នាយប់ថ្ងៃទី៤ខែកុម្ភៈ (ពោលគឺថ្ងៃទី៣០នៃបុណ្យតេត) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងក្រុមការងារ បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អង្គភាពមួយចំនួនដែលបំពេញភារកិច្ចប្រចាំការនារាត្រីឆ្លាំថ្មី។ 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អង្គភាពប្រចាំការនារាត្រីឆ្លងឆ្នាំថ្មី - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបានបានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់នគរបាលដែលប្រចាំការនារាត្រីឆ្លងឆ្នាំថ្មីនៅរដ្ឋធានីហាណូយ 

អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ក្រុមប៉ូលីសចរាចរណ៍ សន្ដិសុខសាធារ ណៈខ័ណ្ឌ  Ba Dinh អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាលនិងយុទ្ធជន ដែលបានបំ ពេញល្អនូវភារកិច្ច ធានាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងតំបន់ រួមចំណែកធានានូវសណ្តាប់ ធ្នាប់សង្គមនិងសុវត្ថិភាពរបស់រដ្ឋធានី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានបំណង ចង់ឲ្យកម្មាភិបាល យុទ្ធជននៃក្រុមប៉ូលីសចរាចរណ៍ សន្ដិសុខសាធារណៈ ខ័ណ្ឌ Ba Dinh បន្តពង្រីកប្រពៃណីនិងស្នាដៃដែលទទទួលបានក្នុងការរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងតំបន់។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អង្គភាពប្រចាំការនារាត្រីឆ្លងឆ្នាំថ្មី - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញអុជធូបនៅវត្ត Tran Quoc នៃរដ្ឋធានីហាណូយ  

បន្ទាប់មក អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅមជ្ឈមណ្ឌលសម្របសម្រួលប្រព័ន្ធអគ្គិសនីជាតិ នៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម។ អញ្ជើញថ្លែងក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានបំណងថា នាពេលខាងមុខ ផ្នែកអគ្គិសនីនឹងបន្តពង្រីកប្រពៃណី និងលទ្ធផលដែលទទួលបានដើម្បីរួមចំណែកកសាងប្រទេសជាតិកាន់ តែស្រស់ស្អាតនិងសម្បូរធូធារជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ