អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានទទួលជួបជាមួយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីលោក Mahathir Mohamad

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែសីហា  នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានទទួលជួបជាមួយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីលោក Mahathir Mohamad  - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad 

ក្នុងជំនួបនេះ  លោក Nguyen Phu Trong  បានថ្លែងអំណរគុណចំពោះមនោសញ្ចេត នារបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad សម្រាប់វៀតណាម និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។ លោក Nguyen Phu Trong ក៏បានបញ្ជាក់ពីគោលនយោបាយឥតងាករ៉េរបស់ វៀតណាមក្នុងការយកចិត្តទុកដាក់ពិសេស លើការពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី ព្រមទាំងអបអរសាទរនូវលទ្ធផលទទួលបានពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តី និងស្នើឱ្យភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យដែលមានសក្តានុពល ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគនិងជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏ដូចជា ក្នុងក្របខ័ណ្ឌវេទិកាអាស៊ាន តំបន់និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad បានជូនដំណឹងដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយនាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដែលក្នុងនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេ ភាគី និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនៅវេទិកាតំបន់និងអន្តរជាតិជាពិសេសនៅក្នុងអាស៊ានតែម្តង។ លោកនាយករដ្ឋមន្រ្តី Mahathir Mohamad បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើន មានតួនាទីនិងទីតាំងសំខាន់នៅក្នុងតំបន់ ហើយចាំបាច់ត្រូវសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ ទាំងបញ្ហាទ្វេភាគីនិងពហុភាគី ក្នុងនោះមានទាំងបញ្ហាសមុទ្រខាងកើត ដើម្បីចូលរួមចំណែកក្នុងការធានាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ានមួយសាមគ្គីភាពនិងរឹងមាំ។ លោករូបនេះក៏បានសម្តែងនូវគោលបំណង ចង់ជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ  ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដើម្បីរៀនសូត្រនិងពិគ្រោះយោបល់អំពីបទពិសោធន៍ ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងប្រទេសរួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ