អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងរដ្ឋាភិបាលជាមួយបណ្ដាមូលដ្ឋាន
(VOVWORLD) - លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ពិតជាឆ្នាំដែលវៀតណាមត្រូវប្រឈមនឹងការលំបាកឧបសគ្គយ៉ាងច្រើន លើស លុប ហើយទោះបីជាមិនអាចសម្រេចបានគោលដៅខ្លះៗតាម ការគ្រោងទុកកាលពីដើមឆ្នាំក៏ដោយ ប៉ុន្តែឆ្នាំ២០២០នៅតែត្រូវបានវាយ តម្លៃថា ជាឆ្នាំជោគជ័យបំផុតក្នុងអំឡុងពេល៥ឆ្នាំកន្លងមក។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំ។
(រូបថត៖ VGP) |
នាថ្ងៃទី២៨ ខែធ្នូ អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូរវាងរដ្ឋាភិបាលជាមួយបណ្ដាមូលដ្ឋានក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ពិតជាឆ្នាំដែលវៀតណាមត្រូវប្រឈមនឹងការលំបាកឧបសគ្គយ៉ាងច្រើនលើសលុប ហើយទោះបីជាមិនអាចសម្រេចបានគោលដៅខ្លះៗតាម ការគ្រោងទុកកាលពីដើមឆ្នាំក៏ដោយ ប៉ុន្តែឆ្នាំ២០២០នៅតែត្រូវបានវាយ តម្លៃថា ជាឆ្នាំជោគជ័យបំផុតក្នុងអំឡុងពេល៥ឆ្នាំកន្លងមក។ លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “សកម្មភាពកិច្ចការបរទេសជាច្រើន ជាបិសេសគឺកិច្ចប្រជុំនិងជំនួបធ្វើ ការតាមប្រព័ន្ធវីដេអូ ឬដោយផ្ទាល់ នៅតែបានដំណើរការប្រកបដោយ ប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការសម្រេចយ៉ាងល្អប្រពៃនូវតួនាទីរបស់ វៀតណាមក្នុងនាមជាប្រធានអាស៊ាន ប្រធាន AIPA និងសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឆ្នាំ២០២០ក៏បាន គូសសញ្ញានូវការសម្រេចរួចរាល់នូវការចរចានិងការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងដ៏សែនសំខាន់ចំនួន២ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។ ក្រៅពីនោះ ព្រឹត្តិការណ៍ផ្សេង មួយទៀតដោយមានអត្ថន័យជាច្រើននោះ គឺថ្ងៃទី២៧ ធ្នូ កន្លងទៅ ជាលើក ដំបូងដែលពិភពលោករំលឹកខួបអនុស្សាវរីយ៍ “ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង ជម្ងឺរាតត្បាត” តាមគំនិតផ្ដួចផ្ដើមរបស់វៀតណាម ដែលត្រូវបានអង្គការ សហប្រជាជាតិអនុម័តកាលពីថ្ងៃទី ៧ ធ្នូ ឆ្នាំ២០២០”។
ពាក់ព័ន្ធដល់យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ ក្នុងដំណាក់កាលខាងមុខ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានគូសបញ្ជាក់ថា៖ “សតិអារម្មណ៍នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិនៅដំណាក់ កាលខាងមុខនោះ គឺជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្ដូរថ្មី ហើយអនុវត្តបណ្ដា ភារកិច្ចដោយព្រមៗគ្នា ដែលក្នុងនោះ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមជ្ឈ ភាព ការកសាងបក្សជាគន្លឹះ ការអភិវឌ្ឍវប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតី របស់សង្គម ហើយការធានាការពារជាតិ សន្តិសុខជាភារកិច្ចដ៏សែនសំខាន់ និងប្រចាំ។ ទន្ទឹមនេះ ពង្រីកធនធានក្នុងស្រុក ហើយឆ្លៀតយកធនធានពី ខាងក្រៅឲ្យបានអតិបរមា ដែលក្នុងនោះ ប្រភពធនធានមនុស្សគឺសំខាន់បំផុត”៕