អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមកម្មវិធីនិទាឃរដូវនៅស្រុកកំណើត

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយបានប្រារព្ធនូវកម្មវិធីនិទាឃរដូវនៅស្រុកកំណើត ឆ្នាំ ២០១៩ សម្រាប់អាណិកជនដែលវិលត្រឡប់មកមាតុប្រទេសទទួលបុណ្យតេតប្រពៃណី។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  អញ្ជើញចូលរួមកម្មវិធីនិទាឃរដូវនៅស្រុកកំណើត - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនិងលោកជំទាវ អញ្ជើញចូលរួមក្នុងកម្មវិធី និទាឃរដូវស្រុកកំណើត ២០១៩ (រូបថតៈ TTXVN) 

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា: សម្រាប់ប្រទេសជាតិ បងប្អូនអាណិកជននៅគ្រប់ទិសទីទូទាំងពិភពលោក ជានិច្ចកាល ជាផ្នែកសាច់ស្រស់ ឈាមស្រស់មួយរបស់មាតុប្រទេស ដែលមិនអាចកាត់ផ្តាច់ចេញបានឡើយ៖ “រាល់ការរួមចំណែកគួរជាទីមោទនៈ របស់ បងប្អូនអាណិកជនចំពោះស្រុកកំណើតនៃមាតុប្រទេសនេះ បានមកពីភាពស្នេហាជាតិរបស់កុលបុត្រ កុលធីតាវៀតណាម  ជាប្រពៃណីដ៏មានតម្លៃរបស់ប្រជាជនវៀត ណាម។ ។ បក្ស រដ្ឋនិងប្រជាជនតែងតែមានមនោសញ្ចេតនានិងការយោគយល់យ៉ាងជ្រាលជ្រៅចំពោះបងប្អូនអាណិកជនដែលឃ្លាតឆ្ងាយពីស្រុកកំណើត ដោយបានចែក រំលែករាល់ការលំបាកក្នុងជីវភាពរស់នៅ ព្រមទាំងជឿជាក់ថា  ទោះបីជានៅឯទីណាក៏ដោយ ប្រជាជនវៀតណាមនៅរក្សាបានពាក្យទូន្មានថា “ទឹកមានប្រភព ដើមឈើមានឫសគល់ ទោះបីនៅឆ្ងាយ ក៏មិនអាចភ្លេចបានប្រភពដើមរបស់ខ្លួន” ។ នោះគឺ ជាគោលគំនិតនៃ “សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគ ជ័យ” របស់លោកប្រធានហូជីមិញផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  អញ្ជើញចូលរួមកម្មវិធីនិទាឃរដូវនៅស្រុកកំណើត - ảnh 2កម្មវិធីសិល្បៈ អបអរសាទរនិទាឃរដូវស្រុកកំំណើត ២០១៩ (រូបថតៈ TTXVN) 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានជឿជាក់ថា ជាមួយនឹងលទ្ធផលដែលសម្រេចបាននោះ  នឹងរួមចំណែកបង្កើតគ្រឹះដ៏រឹងមាំមួយសម្រាប់ការពង្រឹងជំនឿទុកចិត្ត  សេចក្តីស្នេហារជាតិរបស់អាណិកជន  ដើម្បីបន្តរួម ដៃកសាងអនាគតប្រទេសវៀតណាម “ប្រជាជនមាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយ្យធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ