អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតសាលាវិទ្យាល័យ Nguyen Gia Thieu
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹតត្តិទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតសាលាវិទ្យាល័យ Nguyen Gia Thieu (១៩៥០ - ២០២០) និងពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់លេខ ៣។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតសាលាវិទ្យាល័យ Nguyen Gia Thieu (រូបថត៖ TTXVN) |
អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃ សាលាវិទ្យាល័យ Nguyen Gia Thieu អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្ដែងក្ដីសប្បាយរីយរាយដែលបានអញ្ជើញមកចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតសាលា។ លោកបានអះអាងថា៖ “សម្រាប់រូបខ្ញុំផ្ទាល់ នេះគឺជាសាលាមួយ ដែលមាន សញ្ញាសម្គាល់ និងអនុស្សាវរីយ៍ជាច្រើន ដែលមិនអាចបំភ្លេចបានឡើយចំពោះអតីតសិស្សានុសិស្ស ដូចជារូបខ្ញុំ។ ជាក់ស្ដែង ខ្ញុំបានសិក្សារៀនសូត្រនៅសាលានេះក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ពោលគឺចាប់ពីឆ្នាំសិក្សា ១៩៥៧ ដល់ឆ្នាំសិក្សា ១៩៦៣ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ លោកគ្រូ អ្នកគ្រូ ក៏ដូចជាការជួយឧបត្ថម្ភរបស់មិត្តភក្តិក្នុងជំនាន់ជាមួយខ្ញុំផងដែរ”៕