អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Kien Giang

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការ ងារនៅខេត្ត Kien Giang នាព្រឹកថ្ងៃទី ១៤ ខែ មេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងក្រុមការងារមជ្ឈិម បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang ស្តីពីការអនុវត្តភារកិច្ច បន្ទាប់ពី មហាសន្និបាតបក្សភាគខេត្តលើកទី ១០ អាណត្តិ ២០១៥- ២០២០ ។ 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Kien Giang - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងពិធី

ក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong មានបំណង ចង់ឲ្យខេត្ត Kien Giang បន្តការផ្សព្វផ្សាយប្រពៃណីវីរជន ភាពអង់អាចក្លាហាន ក្នុងពេលខាងមុខ ជាពិសេស អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលរបស់ខ្លួន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានមានប្រ សាសន៍ថាៈ “ការយកចិត្តទុកដាក់ដ៏ទូលំទូលាយ ជាពិសេសគឺសេដ្ឋកិច្ចនៅតែកត្តាសំខាន់ នៅតែជាមជ្ឈ មណ្ឌល ការកសាងបក្សគឺជាគន្លឹះ វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌សង្គម។ យកចិត្តទុកដាក់ថែរក្សានិងពង្រីកទំនៀមទម្លាប់ប្រពៃណី។  ថែរក្សាការពារជាតិនិងសន្តិសុខ ថែរក្សាឯករាជ្យជាតិនិងអធិបតេយ្យភាព។ ទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាងនិងមិត្តភក្តិអន្តរជាតិ។ ដើម្បីធ្វើដូច្នេះ ត្រូវតែមានការគិតគូរជាយុទ្ធសាស្ត្រ ការកសាងផែនការជាទូទៅ និងការរៀបចំផែនការក្នុងតំបន់ជាក់លាក់។ ឈរលើមូលដ្ឋាននោះ ត្រូវមានគោលនយោបាយដើម្បីទាក់ទាញការវិនិយោគ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម ការប្រើប្រាស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្សនៅនឹងកន្លែងជាដើម”។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ បានអញ្ជើញទៅទស្សនានៅក្រុមហ៊ុនភាគហ៊ុនឈើ MDF VRG Kien Giang និងទស្សនារូបសណ្ឋានចិញ្ចឹមបង្គាឧស្សាហកម្មរបស់ក្រុមហ៊ុនភាគហ៊ុន Trung Son នៅឃុំ Duong Hoa ស្រុក Kien Luong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ