អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបក្សនិងរដ្ឋវៀតណាម

(VOVWORLD) -  នាថ្ងៃទី១៤ ខែឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបក្សនិងរដ្ឋវៀតណាម។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានវត្តមានសមាជិកការិយាល័យនយោបាយ រួមមាន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អចិន្ត្រៃយ៍លេខា ធិការដ្ឋាន លោក Tran Quoc Vuong និងលោក Nguyen Van Nen លេខាមជ្ឈិមបក្ស នាយខុទ្ទកាល័យមជ្ឈិមបក្សផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបក្សនិងរដ្ឋវៀតណាម - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបក្សនិងរដ្ឋវៀតណាម

នាយខុទ្ទកាល័យមជ្ឈិមបក្សលោក  Nguyen Van Nen បានតាងនាមខុទ្ទកាល័យទាំង បួន  (ខុទ្ទកាល័យមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋនិងរដ្ឋាភិបាល) បានរាយការណ៍ពីស្ថានភាពនិងលទ្ធផលការងារសម្រាប់ខែមេសាឆ្នាំ ២០១៩ ព្រមទាំងដាក់ចេញសំណើរមួយចំនួនលើបញ្ហាដែលត្រូវការបញ្ជាណែនាំនាពេលខាងមុខ។ ថ្នាក់ដឹកនាំបានពិភាក្សាគ្នា ហើយអគ្គលេខាបក្ស ប្រធានរដ្ឋបានផ្តល់ប្រសាសន៍សន្និដ្ឋានថា៖  នាខែមេសានិងពាក់កណ្តាលខែឧសភា ឆ្នាំ ២០១៩ យើងមានពិធីបុណ្យទានជាច្រើន រួមទាំងព្រឹត្តិការណ៍កិច្ចការបរទេសទាំងជាតិនិងអន្តរជាតិសំខាន់ៗផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបក្សនិងរដ្ឋវៀតណាម - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ  

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា កម្មវិធី ផែន ការសកម្មភាពដែលត្រូវបានដាក់ចេញ គប្បីតាមដានឲ្យជាប់ កុំបរានុម័តឲ្យសោះ ជាពិសេស លើកកម្ពស់ស្មារតីសាមគ្គី និងឯកភាពខ្ពស់តាមក្នុងក្រសួង ស្ថាប័ននានា ដើម្បីបង្កើតឡើងភាពស្រុះចិត្តគំនិតក្នុងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ