អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អញ្ជើញដឹកនាំសម័យប្រជុំលើកទី១៧នៃគណៈកម្មាធិការបណ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃ ថា ឆ្នាំ ២០១៩ និងចាប់តាំងពីដើមអាណត្តិមហាសន្និបាតបក្សលើកទី១២ រហូតមកដល់ពេលនេះ ការងារបង្ការប្រ ឆាំងអំពើពុករលួយ ត្រូវមានការថយចុះគួរអោយកត់ សម្គាល់។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN) |
នាព្រឹកថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម ទទួលបន្ទុកការបង្ការនិងប្រឆាំងអំពើពុករលួយ បានបើកសម័យប្រជុំលើកទី១៧ ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការ សំដៅពិនិត្យឡើងវិញនិងវាយតម្លៃចំពោះលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០១៩ក៏ដូចជាផ្តល់មតិទៅលើទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០២០។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃថា ឆ្នាំ ២០១៩ និងចាប់តាំងពីដើមអាណត្តិមហាសន្និបាតបក្សលើក ទី១២ រហូតមកដល់ពេលនេះ ការងារបង្ការប្រឆាំងអំពើពុករលួយ ត្រូវមានការថយចុះគួរអោយកត់សម្គាល់។
ស្តីពីទិសដៅភារកិច្ចឆ្នាំ ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានក្រើនរំលឹកថា ក្នុងឆ្នាំ ២០២០នេះ ការងារបង្ការប្រឆាំងអំពើពុករលួយត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀត ជាមួយនឹងការប្តេជ្ញាយ៉ាងខ្ពស់ជាងទៀត។ លោកអញ្ជើញមានប្រសាសន៍ថា៖ “ឆ្នាំ ២០២០ ជាឆ្នាំដែលប្រព្រឹត្តទៅនូវព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ជាពិសេសគឺអនុវត្តន៍មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ដើម្បីឈានទៅដល់មហាសន្និបាតលើកទី១៣របស់បក្ស។ ក្រៅពីនោះ ត្រូវជ្រួតជ្រាបនូវស្មារតី គឺធ្វើការអោយបានមត់ចត់ ការងារត្រូវបំពេញបន្ថែមអោយគ្នាទៅវិញទៅ មក”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើអោយឆ្នាំ ២០២០ បន្តផ្តោតសំខាន់ទៅលើការជំរុញការកសាង ក៏ដូចជាបន្តការស្រាវជ្រាវ និងដាក់ចេញនូវសំណើរអំពីគោលនយោបាយ កំណត់ទិសដៅសំខាន់ៗអំពីការបង្ការប្រឆាំងអំពើពុករលួយ ដោយត្រូវ ចែងក្នុងបណ្តាឯកសារនៃមហាសន្និបាតលើកទី១៣របស់បក្សផងដែរ៕