អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong៖ ការដាំ​ដើមឈើនាំមកនូវផលប្រយោជន៍ដ៏ធំធេងចំពោះប្រទេសជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ នៅខេត្ត Yen Bai អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញចូលរួមពិធីបំផុស បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ុំហូជីមិញជានិច្ច និទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong៖ ការដាំ​ដើមឈើនាំមកនូវផលប្រយោជន៍ដ៏ធំធេងចំពោះប្រទេសជាតិ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរូមពិធីបំផុស បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ុំហូជីមិញជានិច្ច និទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅទីនេះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ ដោយគាំទ្រសេចក្ដីអំពាវនាវរបស់លោកអ៊ុំហូជីមិញនោះ ប្រជាជនវៀតណាមទាំងមូលបានអនុវត្តន៍ បុណ្យតេតដាំដើមឈើរ ដើមដំបូងក្នុងឱកាសបុណ្យតេតប្រពៃណីកាលពី ឆ្នាំ១៩៦០។ រហូតមកដល់ពេលនេះ បុណ្យតេតដាំដើមឈើបាននាំមកនូវផលប្រយោធន៍ដ៏ធំធេងចំពោះប្រទេសជាតិ ក៏ដូចជាក្លាយទៅជាទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាមក្នុងឱកាសដើមឆ្នាំថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអំពាវនាវដល់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ក្រសួង ស្ថាប័ន គ្រប់ជាន់ថ្នាក់ ខេត្ត ក្រុង នានា ចូលរួមការដាំឈើរយ៉ាងសកម្ម ក៏ដូចជាលើកកម្ពស់ការយល់ដឹង ចាត់វិធានការដើម្បីការពារព្រៃឈើប្រកបដោយប្រសិទ្ធភាព និងបង្កើនការវិនិយោគ ប្រើប្រាស់បច្ចេកវិទ្យា វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃឈើរដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ