អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង
(VOVWORLD) - ក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតបន្ទាប់នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសម្ដែងនូវជំនឿជាក់ថា ជាមួយនឹងបទ ពិសោធន៍ សមត្ថភាពនិងការយល់ដឹងអំពីវៀតណាម ឯកអគ្គរដ្ឋទូតគ្រប់រូប នឹងសម្រេចយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដែលធ្វើស្ពានតភ្ជាប់ រួមចំណែកទៅក្នុងការពូនជ្រុំនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាព សហប្រតិបតិ្ត ការរវាងវៀតណាមជាមួយប្រទេសរបស់បណ្ដាឯកអគ្គរដ្ឋទូត។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (នៅកណ្ដាល) ជាមួយបណ្ដាឯកអគ្គរដ្ឋទូត (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី២៧កុម្ភៈ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិង ពេញសមត្ថភាពនៃប្រទេសចំនួន៧រួមមានកម្ពុជា ស្វីស វេណេហ្ស៊ុយ អេឡា ក្រិក លុចសំបួរ ប៉ារ៉ាហ្គាយ និងហ្ស៊កដានី បានមកជូនសារតាំងចំពោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ក្នុងឱកាស ទទួលបេសកកម្មការទូតនៅវៀតណាម។
ក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតបន្ទាប់នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសម្ដែងនូវជំនឿជាក់ថា ជាមួយនឹងបទ ពិសោធន៍ សមត្ថភាពនិងការយល់ដឹងអំពីវៀតណាម ឯកអគ្គរដ្ឋទូតគ្រប់រូប នឹងសម្រេចយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដែលធ្វើស្ពានតភ្ជាប់ រួមចំណែកទៅក្នុងការពូនជ្រុំនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាព សហប្រតិបតិ្ត ការរវាងវៀតណាមជាមួយប្រទេសរបស់បណ្ដាឯកអគ្គរដ្ឋទូត។ លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលបង្កគ្រប់ លក្ខណៈងាយស្រួលដើម្បីបណ្ដាឯកអគ្គរដ្ឋទូតអាចសម្រេចភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រពៃ ព្រមទាំងសង្ឃឹមថា អាណត្តិបេសកកម្មនៅវៀតណាមនឹង បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះឯកអគ្គរដ្ឋទូតម្នាក់ៗ ក៏ដូចជា ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសរបស់បណ្ដាឯកអគ្គរដ្ឋទូតនឹងកា ន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕