អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បញ្ចប់ដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជាយ៉ាងល្អប្រសើរ

(VOVWORLD) - នាយប់ថ្ងៃទី២៦ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពី រាជធានីភ្នំពេញ បញ្ចប់យ៉ាងល្អប្រសើរនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជា ណាចក្រកម្ពុជា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បញ្ចប់ដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជាយ៉ាងល្អប្រសើរ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន (រូបថត៖ VOV)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរសារទូរលេខថ្លែងអំណរគុណជូនព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី។ ក្នុងនោះ លោក Nguyen Phu Trong បានសម្ដែងនូវការជឿ ជាក់ថា ទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើរ ចំណងមិត្តភាពប្រពៃណី និងកិច្ច សហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរ យូរអង្វែងរវាងប្រទេសទាំងពីរនឹង អភិវឌ្ឍន៍ដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៅតំបន់ និងលើពិភពលោក ផងដែរ។

        មុននោះ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសវនាការជា មួយប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន។

        នាយករដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន បានអះអាងថា ដំណើរទស្សនកិច្ចរបស់ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong គឺមានអត្ថន័យ ប្រវត្តិសាស្ត្រ ដែលជាសក្ខីភាពដ៏រស់រវើកសម្រាប់ទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អ ប្រសើរ និងចំណងមិត្តភាពប្រពៃណីយូរអង្វែងរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំង ពីរនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបើកផ្លូវសម្រាប់ដំណាក់កាលថ្មីនៃ ទំនាក់ទំនងទ្វេភាគី ផងដែរ។ សម្ដេចនាយករដ្ឋមន្រ្តី បានអះអាងថា ប្រជាជន កម្ពុជាជានិច្ចកាលចងចាំនូវការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរនិងប្រកបដោយ ប្រសិទ្ធភាពរបស់វៀតណាម ដែលបានរួមជាមួយប្រជាជនកម្ពុជារំដោះប្រទេស ជាតិរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាឆ្នាំ១៩៧៩ ក៏ដូចជាក្នុង បុព្វហេតុជួយប្រជាជាតិកម្ពុជារស់រៀនមានជីវិតឡើងវិញ ផងដែរ។

        អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះ អាងថា វៀតណាមជានិច្ចកាលគោរពនិងផ្ដល់អាទិភាពជាច្រើនដល់ការពង្រឹងនិង ពង្រីកទំនាក់ទំនងជាមួយព្រះ រាជាណាចក្រកម្ពុជានិងគណៈបក្សប្រជាជនកម្ពុជា អោយបន្តរីកចម្រើនប្រកបដោយស្ថិរភាពនិងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លោក បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយគណៈបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជាដើម្បីថែរក្សានិងពូន ជ្រុំអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីវិបុលភាពរបស់ប្រជាជននៃប្រទេសនីមួយៗ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរ ភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក ផងដែរ។

        បន្ទាប់ពីជំនួបពោលខាងលើ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន បានអញ្ជើញធ្វើ ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការនានារវាងប្រទេស ទាំងពីរ ដែលក្នុងនោះមានពិធីសារធ្វើវិសោធនកម្មនូវពិធីសារស្ដីពីការអនុវត្តកិច្ច ព្រមព្រៀងដឹកជញ្ជូនផ្លូវគោករវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀងរវាង ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មកម្ពុជាស្ដីពីការ ជំរុញពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាដំណាក់កាល២០១៩-២០២០ និង អនុស្សារណៈយោគយល់គ្នា រវាងអគ្គសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍វៀតណាមជា មួយក្រសួងទេសចរណ៍ព្រះរាជាណាចក្រកម្ពុជាស្ដីពីកិច្ចសហប្រតិបតិ្តការ ដំណាក់កាល២០១៩-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ