អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump

(VOVWORLD) -  នាថ្ងៃទី ២៧ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយលោកប្រធានា ធិបតីអាមេរិក Donald Trump ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump - ảnh 1 ទិដ្ឋភាពនៃជំនួបសន្ទនារវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Donald Trump និងគណៈប្រតិភូជាន់ខ្ពស់អាមេរិកដែលអញ្ជើញមកបំពេញទស្សនាកិច្ចនៅវៀតណាម ព្រមទាំងស្វាគមន៍អាមេ រិកនិងកូរ៉េខាងជើង ដែលបានជ្រើសរើសវៀតណាមធ្វើជាកន្លែងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលលើកទី ២។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលអនុវត្តគោលនយោបាយកិច្ចការបរទេសឯក រាជ្យ ម្ចាស់ការ ពហុភាគី ធ្វើពិពិធកម្មទំនាក់ទំនងបរទេស សកម្មធ្វើសមាហរណកម្មអន្តរជាតិដោយឈរលើគោលការណ៍ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក ក៏ដូចជាអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម គឺគោរពការអភិវឌ្ឍទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិក។

លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងអំណរគុណដល់វៀតណាមចំពោះការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ទោះ បីជាមានការប្រញាប់ប្រញាល់ក៏ដោយ។ លោកប្រធានាធិបតីអាមេរិក Donald Trump បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយវៀតណាម ដើម្បីជំរុញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយឲ្យមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងជាង នាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពអំពីការដែលប្រទេសទាំងពីរ ត្រូវរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក៏ដូចជាពង្រឹងរាល់យន្តការសន្ទនាដែលមានស្រាប់។ ថ្នាក់ដឹក នាំទាំងពីរក៏បានពិភាក្សាលើបណ្តាបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំង ចំពោះដំណើរការសន្ទនា ដើម្បីឆ្ពោះទៅរកគោលដៅគ្មាននុយក្លេអ៊ែរនិងកសាងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការនិងសុឆន្ទៈរបស់វៀតណាមក្នុងការរៀបចំទីតាំងសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២ ព្រមទាំងអះអាងថា អាមេរិកនិងបន្តដើរតួនាទីសកម្មក្នុងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក សំដៅរក្សាសណ្តាប់ធ្លាប់ដោយឈរលើច្បាប់ ជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់ដ៏មានសារៈសំខាន់នេះ។

ក្នុងឱកាសនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមក្នុងឆ្នាំ២០១៩នេះ ដើម្បីបន្តកិច្ចពិភាក្សាអំពីបវិធានការដើម្បីធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

បន្ទាប់ពីជំនួបសន្ទនានេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញជាសក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចសំនាន់ៗដោយមានតម្លៃជាង២១ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ