អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទយោធា នយោបាយនៃកងទ័ពវៀតណាមទាំងមូលឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី១០ ខែមករា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការបក្សយោធា មជ្ឈឹម ក្រសួងការពារប្រទេសវៀតណាម បានរៀបចំសន្និសីទយោធា នយោ បាយនៃកងទ័ពទាំងមូល ដើម្បីវាយតម្លៃចំពោះលទ្ធផលនៃការដឹកនាំនិងបញ្ជា ណែនាំអនុវត្តភារកិច្ចយោធា ការពារជាតិក្នុងឆ្នាំ២០១៨និងដាក់អោយអនុវត្ត ភារកិច្ចក្នុងឆ្នាំ២០១៩។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទយោធា នយោបាយនៃកងទ័ពវៀតណាមទាំងមូលឆ្នាំ២០១៨ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លេខា គណៈកម្មាធិការបក្សយោធាមជ្ឈឹមលោកNguyen Phu Trong៖  ក្នុងឆ្នាំ២០១៩ មានគោលជំហរនិងគោលនយោបាយថ្មីជាច្រើនរបស់បក្សនិងរដ្ឋ ដែលក្នុងនោះមាន វិស័យការពារជាតិ នឹងត្រូវបានដាក់អោយអនុវត្តយ៉ាងទូលំទូលាយ


អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លេខា គណៈកម្មាធិការបក្សយោធាមជ្ឈឹមលោកNguyen Phu Trong បានលើកឡើង យ៉ាងច្បាស់ថា ឆ្នាំ២០១៩មានអត្ថន័យដ៏សំខាន់ណាស់ក្នុងការអនុវត្តប្រកបដោយ ជោគជ័យនូវសេចក្ដិសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សនិងផែន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១៦-២០២០។ ក្នុងឆ្នាំ២០១៩ មាន គោលជំហរនិងគោលនយោបាយថ្មីជាច្រើនរបស់បក្សនិងរដ្ឋ ដែលក្នុងនោះមាន វិស័យការពារជាតិ នឹងត្រូវបានដាក់អោយអនុវត្តយ៉ាងទូលំទូលាយ។

        លោកអគ្គលេខាបក្ស ប្រធានរដ្ឋមានគោលបំណងថា កងទ័ពទាំងមូលខិតខំ ប្រឹងប្រែងសម្រេចអោយបានល្អនូវគោលដៅនិងភារកិច្ចដែលត្រូវបានប្រគល់ជូន។ ដំបូងបង្អស់គឺត្រូវប្រុងប្រយ័ត្ន តាមដាន វាយតម្លៃនិងព្យាករណ៍ស្ថានភាព អោយបានត្រឹមត្រូវ ជាពិសេសគឺបញ្ហាស្មុគស្មាញដែលអាចកើតមានឡើង ដើម្បី សេនាធិការទាន់ពេលវេលាចំពោះបក្ស រដ្ឋ ព្រមទាំងដោះស្រាយយ៉ាងរវើកនិង ត្រឹមត្រូវករណីគ្រប់យ៉ាង មិនទុកអោយខ្លួនបាត់ភាពម្ចាស់ការនោះឡើយ សំដៅ ការពារអោយបានរឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព ឯកភាពនិងបូរណភាព ដែនដីរបស់មាតុ ប្រទេស។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ក៏បានសំណូមពរអោយគណៈកម្មា ធិការបក្សយោធាមជ្ឈឹម ក្រសួងការពារ ប្រទេសត្រូវផ្ដោតទៅលើការកសាងកងទ័ពអោយបានខ្លាំង មាំមួនខាងនយោបាយ ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស ចំពោះមាតុភូមិនិងប្រជាជន បន្តផ្លាស់ប្ដូរថ្មី បង្កើននិងលើកកំពស់ប្រសិទ្ធភាពការងារចលនាមហាជន រួមចំណែកពង្រឹងផែន មហាសាមគ្គីប្រជាជាតិទាំងមូល រឹតបន្តឹងទំនាក់ទំនងជាសាច់ឈាមរវាងបក្ស កងទ័ព ជាមួយប្រជាជន ក៏ដូចជាពង្រឹងការជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋនិង កងទ័ពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ