អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជូនពរ ឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ជនរួមជាតិនិងយុទ្ធជនក្នុងទូទាំងប្រទេស

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែកុម្ភៈ (ពោលគឺថ្ងៃទី២៧តេត) នៅវិមានប្រធានរដ្ឋ អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជូនពរ ឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាម ជនរួមជាតិ យុទ្ធជន ក្នុងទូទាំងប្រទេស ក៏ដូចជាអាណិកជន វៀតណាមនៅឯបរទេស។

  អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកឡើងយ៉ាងច្បាស់ថា៖

        “រាល់សមិទ្ធផលលើគ្រប់វិស័យដែលសម្រេចបានក្នុងឆ្នាំ២០១៨ បានរួមចំណែកពង្រឹងនិងលើកកំពស់ជំនឿទុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនចំពោះការដឹកនាំរបស់បក្សនិងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ។ នោះគឺជាលទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិយ៉ាងពេញលេញអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅ នៃចំណងសាមគ្គីភាព ឯកភាព ការខិតខំប្រឹងប្រែងរួមកម្លាំងកាយចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ក៏ដូច ជាការស្រុះចិត្តគំនិត ការគាំទ្រ ការលើកទឹកចិត្ត ការផ្ដល់មតិទាន់ពេលវេលារបស់ កម្មាភិបាល បក្ខជន សមមិត្តបដិវត្តន៍ជើងចាស់និងប្រជាជនគ្រប់ស្រទាប់។ កត្តា ទាំងអស់នេះ បានបង្កើតឡើងកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយនិងសង្គមទាំង មូល ព្រមទាំងបង្កើតឡើងកម្លាំងចលករ ជំនឿជាក់និងសេចក្ដីសង្ឃឹមថ្មី ដើម្បី អោយយើងឈានចូលឆ្នាំ២០១៩”។

        លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានអំពាវនាវអោយបក្សទាំង មូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ប្ដេជ្ញាចិត្តពង្រីកស្មារតីខ្លួនទីពឹងខ្លួន  សាមគ្គីគ្នា សកម្ម ច្នៃប្រឌិត ក៏ដូចជាលទ្ធផលដែលសម្រេចបានដើម្បីជំនះពុះពារ លើការលំបាក អនុវត្តន៍យ៉ាងខ្លាំងក្លាកម្មវិធី ផែនការ និងភារកិច្ចទាំងអស់ដែល ត្រូវបានដាក់ចេញ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានលើក ឡើងយ៉ាងច្បាស់ថា ចាំបាច់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ ធ្វើអោយទំនាក់ទំនងជាមួយប្រទេសផ្សេងៗកាន់ តែស៊ីជំរៅ ជំរុញខ្លាំងកិច្ចការបរទេសពហុភាគីបន្ថែមទៀត សំដៅលើកកំពស់ ឋានៈនិងតួនាទីរស់វៀតណាមលើឆាកអន្តរជាតិ ព្រមទាំងរួមចំណែករក្សាយ៉ាង រឹងមាំបរិយាកាសសន្តិភាពនិងស្ថិរភាពដើម្បីអភិវឌ្ឍន៍ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ