អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួប សវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី

(VOVWORLD) - នៅក្នុងជំនួបសវនាការ នារសៀលថ្ងៃទី១៩ ខែធ្នូ នៅរដ្ឋធានីហាណូយ អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាង ទស្សនាបរិវេណកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួប សវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី - ảnh 1ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV) 


អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញអបអរ សាទរចំពោះសមិទ្ធផលនានាដែលប្រជាជនកម្ពុជាទទួលបានក្រោមការគ្រងរាជ្យដ៏ភ្លឺស្វាងរបស់ព្រះមហាក្សត្រទ្រង់ក៏ដូចជារបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

        អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា វៀត ណាមជានិច្ចកាលផ្តោតសំខាន់ទៅលើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរជាមួយកម្ពុជា។ លោកក៏បានគោរពអញ្ជើញ ព្រះមហាក្សត្រនិងព្រះវររាជមាតាជាតិខ្មែរ យាងមកបំពេញព្រះរាជទស្សនកិច្ច ថ្នាក់រដ្ឋឬលំហែព្រះកាយនៅវៀតណាម ក្នុងឱកាសដ៏សមស្រប។

        នេះជាលើកទី២ហើយដែលព្រះមហាក្សត្រ នរោត្តម សីហមុនី យាងមក បំពេញព្រះរាជទស្សនកិច្ចលំហែព្រះកាយនៅវៀតណាម។ ព្រះមហាក្សត្រទ្រង់ បានសម្ដែងក្ដីសោមនស្សរីករាយដោយមានព្រះតំរិះថា ទំនាក់ទំនងរវាងប្រទេស ទាំងពីរ កម្ពុជានិងវៀតណាមក្នុងអំឡុងពេលជាង៥០ឆ្នាំចាប់តាំងពីពេលបង្កើត ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៦៧មក ត្រូវបានពង្រឹងនិងពង្រីកដោយឥត ឈប់ឈរ។ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជា មិនដែលបំភ្លេចការជួយឧបត្ថម្ភគាំទ្រដ៏ធំធេងនិងថ្លៃថ្លាដែលបក្ស រដ្ឋ និងប្រជាជន វៀតណាម បានលៃទុកចំពោះប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈ។ ព្រះមហា ក្សត្រទ្រង់នឹងបន្តពូនជ្រុំអោយចំណងសាមគ្គីភាព ទំនាក់ទំនងមិត្តភាពដ៏ស្មោះ ស្ម័គ្រ និងបុព្វហេតុសហប្រតិបតិ្តការដ៏ល្អប្រសើរស្ថិតស្ថិរជានិច្ចរវាងប្រជាជាតិ ទាំងពីរកម្ពុជានិងវៀតណាម។

        បន្ទាប់ពីជំនួបសវនាការ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសោយភោជនៅវិមាន ប្រធានរដ្ឋ ជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី និងគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងព្រះបរមរាជវាំងដែលអមព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ