អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូប្រធានសហជីពមូលដ្ឋានគំរូ
(VOVWORLD) - តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោក Nguyen Phu Trong បានអបអរសាទរ កត់សម្គាល់ ហើយវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផល និងការរួមវិភាគទានយ៉ាងសកម្មនៃចលនាកម្មករ បុព្វជិត ពលករ និងសកម្មភាព របស់អង្គការសហជីពទូទាំងប្រទេសនាពេលកន្លងទៅ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងបណ្ដាប្រធានសហជីពមូលដ្ឋាននិងកម្មាភិបាលសហជីពគំរូ (រូបថត៖ TTXVN) |
ក្នុងឱកាសរំលឹកខួបលើកទី៩០ទិវាបង្កើតសហជីពវៀតណាម (ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ១៩២៩-ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩) នាព្រឹកថ្ងៃទី២០ ខែកក្កដា នៅ វិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានសហជីពមូលដ្ឋានគំរូឆ្នាំ២០១៩ចំនួន៩០រូបនិងកម្មាភិបាលសហជីពដែលទទួលបានពានរង្វាន់ Nguyen Van Linh លើកទី១ចំនួន១០រូប។ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោក Nguyen Phu Trong បានអបអរសាទរ កត់សម្គាល់ ហើយវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផល និងការរួមវិភាគទានយ៉ាងសកម្មនៃចលនាកម្មករ បុព្វជិត ពលករ និងសកម្មភាព របស់អង្គការសហជីពទូទាំងប្រទេសនាពេលកន្លងទៅ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖
“វណ្ណៈកម្មករវៀតណាមមានលក្ខណៈពិសេសដោយឡែកដ៏ធំមួយ។ ចាប់ពី ប្រទេសអាណានិគមមួយ ក្លាយទៅជាប្រទេសមានឯករាជ្យ ហើយឈានឡើងលទ្ធិ សង្គមនិយម កសាងសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ យើងមិនត្រឹមតែ អញ្ជើញវិនិយោគិនក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងវិនិយោគិនបរទេសទៀត ផង។ ក្នុងកាលៈទេសៈដែលបដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងរីករាលដាល យ៉ាងខ្លាំងក្លានាបច្ចុប្បន្ន ហើយស្ថានភាពនយោបាយពិភពលោកមានការផ្លាស់ប្ដូរ យ៉ាងឆាប់រហ័សនោះ បញ្ហាដែលបានដាក់ចេញគឺសហជីពត្រូវតែធ្វើសកម្មភាព យ៉ាងម៉េចដើម្បីនាំមកនូវប្រសិទ្ធភាព ? ខ្ញុំមានក្ដីសោមនុស្សរីករាយយ៉ាងក្រៃលែង ដោយឃើញថា នាពេលកន្លងទៅ អង្គការសហជីពបានធ្វើសកម្មភាពប្រកប ដោយការច្នៃប្រឌិតនិងប្រសិទ្ធភាពខ្ពស់ ដែលលេចធ្លោបំផុតគឺសមមិត្តទាំង៩០រូប ដែលកំពុងអង្គុយនៅទីនេះ”។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានកោតសរសើរអគ្គ សហព័ន្ធពលករ វៀតណាម ដែលបានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើនក្នុង ឱកាសរំលឹកខួបលើកទី៩០ទិវាបង្កើតសហជីពវៀតណាម ជាពិសេសគឺការ ប្រគល់ពានរង្វាន់ Nguyen Van Linh លើកទីមួយជូនកម្មា ភិបាលសហជីពគំរូ ចំនួន១០រូប ព្រមទាំងលើកតម្កើងប្រធានសហជីពមូលដ្ឋានគំរូចំនួន៩០រូប។ លោក Nguyen Phu Trong បានអះអាងនូវតួនាទីដ៏សំខាន់របស់វណ្ណកម្មករនិង អង្គការសហជីពគ្រប់ជាន់ថ្នាក់ក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស របស់ប្រជាជាតិ ព្រមទាំងមានគោលបំណងថា បណ្ដាកម្មាភិបាសហជីពដែលទទួលបានពាន រង្វាន់លើកនេះនឹងបន្តខិតខំប្រឹងប្រែងថែមទៀង ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន និងក្នុងសកម្មភាពសហជីពផងដែរ៕