អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួប នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte
(VOVWORLD) - នៅជំនួបនេះ លោក Mark Rutte បានអះអាងថា វៀត ណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗរបស់ហូឡង់ក្នុងតំបន់ ព្រមទាំង អះអាងនូវកម្លាំងទាក់ទាញនៃទីផ្សារវៀតណាមនិយាយដោយឡែកនិងទីផ្សារ អាស៊ាននិយាយរួមចំពោះសហគ្រាសនិងដៃគូនានារបស់ហូឡង់ផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte (រូបថត៖ VOV) |
នារសៀលថ្ងៃទី៩ ខែមេសា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបនាយក រដ្ឋមន្រ្តីហូឡង់លោក Mark Rutte ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម។ នៅជំនួបនេះ លោក Mark Rutte បានអះអាងថា វៀត ណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗរបស់ហូឡង់ក្នុងតំបន់ ព្រមទាំង អះអាងនូវកម្លាំងទាក់ទាញនៃទីផ្សារវៀតណាមនិយាយដោយឡែកនិងទីផ្សារ អាស៊ាននិយាយរួមចំពោះសហគ្រាសនិងដៃគូនានារបស់ហូឡង់ផងដែរ។
ជាការឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការដែលហូឡង់បន្តជាវិនិយោគិនអឺរ៉ុបធំបំផុត នៅវៀតណាម ហើយក្លាយទៅជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទី២ ព្រមទាំងជាទីផ្សារ នាំចេញធំមួយរបស់វៀតណាម ផងដែរ។ លោកបានស្វាគមន៍ការដែលប្រទេស ទាំងពីរឯកភាពគ្នាកសាងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅពង្រីក សក្ដានុភាពសហប្រតិបតិ្តការអោយបានល្អថែមទៀត ក៏ដូចជាឆ្លើយតបនឹងតម្រូវ ការអភិវឌ្ឍនៃប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យថាមពលកកើតឡើងវិញ កសិកម្មគុណភាពខ្ពស់ ឧស្សាហកម្មចំណីអាហារ កំពង់ផែសមុទ្រ សេវាកម្ម ភ័ស្តុភា និងទីក្រុងឆ្លាតវៃ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានលើកសំណើថា ហូឡង់នឹងបន្តជំរុញអោយ EU សម្រេចការត្រួតពិនិត្យលើបែបបទគតិយុត្តដើម្បី ឆ្ពោះទៅរកការចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA)៕