អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួប រដ្ឋមន្រ្តីថាមពលនិងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម

(VOVWORLD) - នារសៀលថ្ងៃទី២៨ ខែមីនា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបរដ្ឋមន្រ្តីថាមពល និងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Suhail Mohamed Faraj Al Mazrouei ដែលក្នុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួប រដ្ឋមន្រ្តីថាមពលនិងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួលជួបរដ្ឋមន្រ្តីថាមពល និងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Suhail Mohamed Faraj Al Mazrouei (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា វៀតណាម គោរពទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ កិច្ចសហប្រតិបតិ្តការគ្រប់វិស័យជាមួយ UAE ដែលជាដៃគូជួរមុខរបស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា ដែលក្នុងនោះកិច្ច សហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគនិងថាមពលកំពុងជាចំណុចលេចធ្លោ បំផុត។

        ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេលខាង មុខ លោក Nguyen Phu Trong បានចាត់ទុកថា ភាគីទាំងពីរអាចស្រាវជ្រាវបើក ទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យពោរពេញទៅដោយសក្ដានុភាពដូចជា សេវាកម្មហិរញ្ញវត្ថុ ដម្លើងនិងជួសជុលនាវាសមុទ្រ តម្បាញកាត់ដេ ស្បែកជើង កែច្នៃចំណីអាហារ និងផលិតកម្មកសិកម្ម ជាដើម។

        ជាការឆ្លើយតប រដ្ឋមន្រ្តីថាមពលនិងឧស្សាហកម្ម UAE លោក Suhail Mohamed Faraj Al Mazrouei បានប្រគល់លិខិតរបស់ប្រធានាធិបតី UAE លោក Sheikh Khalifa bin Zayed Al Nahyan ដែលអញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ UAE និងចូលរួមកិច្ចប្រជុំថាមពលពិភពលោកលើកទី២៤ ដែលត្រូវបានរៀបចំឡើង នាខែកញ្ញាឆ្នាំ២០១៩នៅ Abu Dhabi UAE។ រដ្ឋមន្រ្តីលោក Al Mazrouei ក៏បាន ជម្រាបជូនលោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ពីលទ្ធផលនៃជំនួបចរចា ជាមួយរដ្ឋមន្រ្តីឧស្សាហ-ពាណិជ្ជកម្មវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ