អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev

(VOVWORLD) - នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ប្រធានគណៈបក្សបង្រួបបង្រួមរុស្ស៊ីកាន់អំណាច ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ នៃដំណើរទស្សនកិច្ចមកកាន់វៀតណាមលើកនេះរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev។ លោក Nguyen Phu Trong បានអះ អាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាល មានគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយសហព័ន្ធរុស្ស៊ី ដោយចាត់ទុករុស្ស៊ីជាដៃគូមិត្តភាពប្រពៃណីគួរអោយជឿទុកចិត្ត និងជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

ចំណែកឯ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានជម្រាបជួនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ លោក Dmitry Medvedev បាន គូសបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងសហការគ្នាយ៉ាងសកម្មដើម្បីរៀបចំសកម្មភាពសម្រាប់ឆ្នាំ២០១៨នេះ ដែលជាឱកាសសម្រាប់ប្រទេសទាំងពីរ រំលឹកខួប អនុ ស្សាវរីយ៍រយៈពេល២៥ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីគោលការណ៍ជាសារវ័ន្តនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី រួមទាំងត្រៀមរៀបចំសម្រាប់កម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី នាឆ្នាំ២០២០ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ