អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

(VOVWORLD) - តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្ដៅបណ្ដាឯកអគ្គរដ្ឋទូតរបស់ថៃ អារ៉ាប់ប៊ីសាអូឌីត ម៉ារ៉ុក ឥណ្ឌា អាល្លឺម៉ង់និងម៉ាឡេស៊ីក្នុងឱកាសមកបំពេញ បេសកកម្មនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1 ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃលោក Tanee Sangrat ជូនសារតាំងឡើងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី៧ ខែសីហានៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃ ប្រទេសមួយចំនួនមកជូនសារតាំងក្នុងឱកាសពួកគេត្រូវបានតែងតាំងជាឯកអគ្គ រដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំ វៀតណាម។

        តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្ដៅបណ្ដាឯកអគ្គរដ្ឋទូតរបស់ថៃ អារ៉ាប់ប៊ីសាអូឌីត ម៉ារ៉ុក ឥណ្ឌា អាល្លឺម៉ង់និងម៉ាឡេស៊ីក្នុងឱកាសមកបំពេញ បេសកកម្មនៅវៀតណាម។

        លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា តួនាទីដ៏សំខាន់របស់បណ្ដា ឯកអគ្គរដ្ឋទូតគឺ តភ្ជាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសរបស់ ខ្លួនជាមួយវៀតណាម ព្រមទាំងអះអាងថា រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលដើម្បីឯកអគ្គរដ្ឋទូតទាំងអស់សម្រេចភារកិច្ចរបស់ខ្លួនយ៉ាងល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ