អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទៅសួរ សុខទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Yen Bai

(VOVWORLD) - នាថ្ងៃទី១០ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Yen Bai ភាគខាងជើងវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទៅសួរ សុខទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Yen Bai - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីបំផុស "បុណ្យតេតដាំដើមឈើ ដឹងគុណលោកអ៊ុំហូជានិច្ច" នៅខេត្ត Yen Bai (រូបថត៖ VOV)

សម្ដែងនូវការចាប់ អារម្មណ៍ចំពោះការអភិវឌ្ឍនៃខេត្ត Yen Bai លោក Nguyen Phu Trong បានចែក រំលែកថា ខ្លួនលោកផ្ទាល់ធ្លាប់បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Yen Bai ជាច្រើនលើកច្រើនសារ ហើយបានឃើញការលំបាកលំបិនរបស់ប្រជាជននៅទី នេះ។ ប៉ុន្តែ នាសព្វថ្ងៃ មុខមាត់ទីក្រុងនិងជនបទមានការផ្លាស់ប្ដូរថ្មីគួរអោយកត់ សម្គាល់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសម្ដែងនូវការជឿជាក់ថា ដោយ ឈរលើគ្រឹះស្ថានដែលមានស្រាប់ជាមួយការជួយឧបត្ថម្ភរបស់មជ្ឈឹម គឺខេត្ត Yen Bai នឹងមានការរីកចម្រើនយ៉ាងខ្លាំងក្លានាពេលខាងមុខជាពុំខាន។

        ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយជូនគ្រួសារក្រីក្រនិងគ្រួសារ គោលនយោបាយមួយចំនួននៅតំបន់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ